ចិន៖ កាលពីថ្ងៃទី ២៤ ខែធ្នូ គេហទំព័រ HK01 បានរាយការណ៍ថា តារាសម្តែង Zhan Zhehan បានដាក់ពាក្យបណ្តឹងប្រឆាំង នឹងមនុស្សមួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្ខូចកិត្តិយសរបស់លោក​ នៅនាយកដ្ឋានប៉ូលីសសង្កាត់ Chaoyang ទីក្រុងប៉េកាំង ប្រទេសចិន បានទទួលយកករណីនេះ ហើយធ្វើការបើកការស៊ើបអង្កេត។

យោងតាម HK01 នេះគឺជាជំហានដំបូងសម្រាប់តារាសម្តែងរូបនេះ ក្នុងការទទួលបានកិត្តិយសរបស់លោកឡើងវិញ ដោយបញ្ជាក់ពីព័ត៌មានអវិជ្ជមាន ដែលបំផ្លាញអាជីពរបស់លោកកាលពីខែសីហា។ ប្រភព​បាន​ឲ្យ​ដឹង​ថា កន្លង​មក​លោក Zhan Zhehan ធ្លាប់​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​ស៊ើប​អង្កេត​រឿង​នេះ​ជា​ច្រើន​លើក​មក​ហើយ ដើម្បី​យក​មក​វិញ​នូវ​ភាព​ត្រឹមត្រូវវិញ ប៉ុន្តែ​គ្មាន​ប៉ូលិស​ណា​ម្នាក់​ ទទួល​បាន​ពាក្យ​បណ្តឹង​របស់លោកឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ ឧប្បត្តិហេតុរបស់ Zhan Zhehan ត្រូវបានគេសង្ស័យថា បានទៅលេង កន្លែងដ៏ចម្រូងចម្រាសមួយក្នុងប្រទេសជប៉ុន ដែលជាទីសក្ការៈ ដោយមានកំហុសតិចតួច ដោយករណីនេះ នៅមានចំណុចខ្វះខាតជាច្រើន បានធ្វើឲ្យ តារាសម្ដែងរូបនេះ ដោះស្រាយលឿនពេក បាត់បង់អាជីព ក្រោយផ្ទុះរឿងអាស្រូវត្រឹមតែ៣ថ្ងៃ ដោយគ្មានសិទ្ធិនិយាយសូម្បីតែបន្តិច៕

ប្រភព៖ zingnews.vn

សូមទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]