រាជធានីភ្នំពេញ៖ អ្នកណាៗក៏ដឹងដែរ ស្នេហាស្អិតរមួតដូចស្រមោច និងស្ករ​ រវាងតារាចម្រៀងប្រុសសង្ហា ហេង ពិទូ និង តារាស្រីស្អាត ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ដែលធ្វើឱ្យអ្នកគាំទ្រ ហ្វេនៗ ច្រណែនគ្រប់គ្នា ព្រោះតែស្នេហាស្អិតដូចទឹកកែរវាងតារាទាំងពីរ។

ហេង ពិទូ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ស្រាប់តែនៅថ្ងៃទី២៥ ខែធ្នូ ចំថ្ងៃបុណ្យណូអែលផងនោះ បែរជាតារាចម្រៀងប្រុស លោក ហេង ពិទូ ប្រកាសក្តែងៗនៅលើបណ្តាញសង្គមថា ស្នេហារវាងលោក និង កញ្ញា ថៃ នារីសុជាតា ត្រូវគេស្គាល់ថា ហ្វីយ៉ាតា ដើរដល់ផ្លូវបំបែក ដោយបញ្ជាក់ត្រង់ៗឥតលាក់លៀមថា កំហុសទាំងប៉ុន្មានមកពីរូបលោក ព្រោះតែលោក លួចមានទំនាក់ទំនងជាមួយស្រីផ្សេង គ្មានគុណធម៍ យ៉ាងណា លោក ហេង ពិទូ ក៏បានធ្វើការសូមទោសសម្រាប់កំហុសដ៏ធ្ងន់ធ្ងរមួយនេះចំពោះ កញ្ញា ហ្វីយ៉ាតា។

ហេង ពិទូ និង ហ្វីយ៉ាតា

តាមសំណេររបស់លោក ហេង ពិទូ បានសរសេររៀបរាប់ដូច្នេះថា៖

ហេង ពិទូ

ក្រោយឃើញបែបនេះ ហ្វេនៗអ្នកគាំទ្រ សម្តែងការសោកស្តាយគ្រប់ៗគ្នា ចំពោះការបែកបាក់ស្នេហារវាងតារាទាំងពីររូបនេះ។

គួរបញ្ជាក់ថា ទំនាក់ទំនងស្នេហារវាងលោក ហេង ពិទូ និង កញ្ញា ហ្វីយ៉ាតា ទើបតែចាប់ផ្តើមប៉ុន្មានខែសោះ បែរជាត្រូវបញ្ចប់ទៅវិញ ក្នុងនោះ អតីតគូស្នេហ៍ទាំងពីរ ធ្លាប់តែប្រកាសផ្តាច់ទំនាក់ទំនងស្នេហាគ្នាម្តងរួចមកហើយ អស់រយៈកាល៦ឆ្នាំ ហើយឥឡូវក៏ត្រូវបញ្ចប់ទៅវិញដដែល៕

 ហ្វីយ៉ាតា
ហេង ពិទូ និង ហ្វីយ៉ាតា
ហេង ពិទូ និង ហ្វីយ៉ាតា
ហេង ពិទូ និង ហ្វីយ៉ាតា
 ហ្វីយ៉ាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]