រាជធានីភ្នំពេញ៖ មហាជនជាច្រើន ស្ទើរមិនគួរឱ្យជឿ និងសម្តែងការសោកស្តាយជាពន់ពេក ក្រោយបានទទួលដំណឹងពីការស្លាប់របស់ អតីតបេក្ខជនកម្មវិធីប្រលងចម្រៀង Cambodian Idol និងជាតារាចម្រៀងប្រចាំផលិតកម្ម​សាន់ដេ លោក​ នាង ប្រាក់សុគន្ធ។

តាមប្រភពព័ត៍មានស្និតនឹងតារាចម្រៀង នាង ប្រាក់សុគន្ធ បានបញ្ជាក់ឱ្យដឹងថា លោកស្លាប់ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង៣ ទៀបភ្លឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ គេសង្កេតឃើញមហាជន ក៏ដូចជាអ្នកគាំទ្រស្រលាញ់រូបលោក បានចូលរួមសម្តែងការសោកស្តាយ និងផ្ញើសាររំលែកមរណទុក្ខជាមួយគ្រួសារផងដែរ។

ដោយឡែក Mr. White ដែលជាតារាចម្រៀងរួមទ្រនំផលិតកម្មជាមួយគ្នានឹងលោក នាង ប្រាក់សុគន្ធ បានតែងបទចម្រៀងមួយដែលជាចំណងដៃជូនដំណើរ តារាចម្រៀងរូបនេះ ជាលើកចុងក្រោយ។ ដោយបទចម្រៀងនេះ ស្តាប់ទៅ ពោរពេញដោយអន្លង់អន្លូច កម្សត់ស្រណោះស្រណោកជាពន់ពេក៕

Mr. White
Mr. White
Mr. White
នាង ប្រាក់សុគន្ធ
នាង ប្រាក់សុគន្ធ
នាង ប្រាក់សុគន្ធ
នាង ប្រាក់សុគន្ធ
វីដេអូចម្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]