សេអ៊ូល៖ នៅថ្ងៃទី ២៥ ខែធ្នូ ក្រុមហ៊ុនគ្រប់គ្រងរបស់ក្រុមចម្រៀងបុរស BTS ផលិតកម្ម BIGHIT បានប្រកាសថាសមាជិកពីរនាក់គឺ RM និង Jin បានទទួលលទ្ធផលវិជ្ជមានសម្រាប់កូវីដ ក្រោយមួយថ្ងៃមុននេះ ដែលសមាជិក Suga ក៏បានបញ្ជាក់ថាបានឆ្លងកូវីដ១៩ដែរ។
បន្ទាប់ពីត្រឡប់មកពីសហរដ្ឋអាមេរិកវិញនៅថ្ងៃទី ១៧ ខែធ្នូ RM បានធ្វើតេស្ត PCR ហើយលទ្ធផល គឺអវិជ្ជមាននោះទេ ប៉ុន្តែត្រូវបានគេដាក់ ដាច់ដោយឡែកនៅផ្ទះសិន រហូតនៅថ្ងៃទី ២៥ ខែធ្នូ បានបញ្ចប់ការដាក់ខ្លួនដាច់ដោយឡែកពីគេ RM បានធ្វើតេស្ត PCR ហើយត្រូវបានរកឃើញថាវិជ្ជមានសម្រាប់កូវីដ ១៩ រហូតដល់ពេលនេះមេក្រុមចម្រៀង BTS បច្ចុប្បន្នមិនមានរោគសញ្ញាជាក់លាក់ណាមួយឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ Jin បានត្រឡប់ទៅកូរ៉េលឿនជាង RM ទៅទៀត។ គាត់បានទៅអាកាសយានដ្ឋាននៅថ្ងៃទី ៦ ខែធ្នូ ហើយបានទទួលលទ្ធផលអវិជ្ជមានក្នុងអំឡុងពេលដែលគាត់នៅដាច់ដោយឡែកពីគេ។ នៅរសៀលថ្ងៃទី ២៥ ខែធ្នូ Jin បានចាប់ផ្ដើមបង្ហាញរោគសញ្ញា ហើយបានធ្វើតេស្ត PCR ម្ដងទៀត។ លទ្ធផលរបស់តារាចម្រៀងប្រុសនៅពេលនេះគឺវិជ្ជមាន។
យោងតាមក្រុមហ៊ុនគ្រប់គ្រង RM Jin និង Suga ទាំងអស់បានបញ្ចប់ការចាក់វ៉ាក់សាំង ដូសទីពីររបស់ពួកគេ នៅចុងខែសីហា។ ពួកគេកំពុងព្យាបាលដោយខ្លួនឯងនៅផ្ទះតាមការណែនាំរបស់អាជ្ញាធរសុខាភិបាល។ ពួកគេមិនមានទំនាក់ទំនងជាមួយសមាជិកផ្សេងទៀតទេ បន្ទាប់ពីត្រឡប់មកកូរ៉េវិញ៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]