តៃវ៉ាន់៖ ថ្មីៗនេះ នៅលើគណនី Instagram របស់ តារាស្រី Ruby Lin បានចែករំលែករូបភាពរបស់ខ្លួន ដែលបានបង្ហាញមុខទទេរទាំងស្រុង និងមើលទៅនាង ពិតជាមានភាពរីករាយ ក្នុងឈុតសម្លៀកបំពាក់ធម្មតា ដែលអាចចាត់ទុកបានថា នេះគឺជាសម្រស់​ពិត​របស់តារាស្រីរូបនេះ នៅពេល​ដែលបាន​ឈាន​ចូល​អាយុ ៤៥ ឆ្នាំ​។ 

អ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងនោះគឺ នៅពេលដែល Ruby Lin បញ្ចេញនូវស្នាមញញឹម  បែរជាធ្វើឲ្យសាធារណជន អាចមើលឃើញស្នាមជ្រួញ នៅលើផ្ទៃមុខដ៏ស្រស់ស្អាតរបស់នាង សូម្បីតែខ្ទង់ច្រមុះរបស់ក៏លេចចេញនូវស្នាមជ្រីវជ្រួញជាច្រើន ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រមួយចំនួន បានបង្ហាញពីការព្រួយបារម្ភចំពោះនាង នៅពេលដែលសម្រស់ខុសប្រក្រតីខ្លាំង រាល់ពេលដែលចេញមកបង្ហាញសម្រស់ម្ដងៗបែបនេះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា ក៏មានអ្នក​លេង​អ៊ីនធឺណិត​ភាគ​ច្រើន​ បានយល់ឃើញ​ថា ​នេះ​ជា​រឿង​ធម្មតា​មួយសម្រាប់ Ruby Lin ដែលមានស្នាមជ្រីវជ្រួញច្រើន ព្រោះពេលនេះ រូបនាងមានអាយុច្រើនទៅហើយ ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
មុខ បច្ចុប្បន្ន របស់ Ruby Lin 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]