ថៃ៖ គ្រោះរញ្ជួយដីមួយ កម្រិត ៥.៨ រិចទ័រ នៅប្រទេសឡាវ បានអង្រួនប្រទេសថៃ ហើយបានធ្វើឱ្យរូបសំណាកព្រះពុទ្ធបដិមា ដែលមានអាយុកាល ៤២៥ ឆ្នាំ ប្រេះបាក់បែក។ ការរញ្ជួយដី ត្រូវបានគេរាយការណ៍ ដោយអ្នករស់នៅក្នុងខេត្តភាគខាងជើង Nan និងភាគឦសានរបស់ប្រទេសថៃ។
យោងតាមនាយកដ្ឋានអង្កេតការរញ្ជួយដីរបស់នាយកដ្ឋានឧតុនិយម បានឱ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង ៤៖០៦នាទីព្រឹកនេះ ជាមួយនឹងជម្រៅ ១០គីឡូម៉ែត្រ។ គ្រោះរញ្ជួយដី នេះបន្តម្តងទៀត ក្នុងកម្រិត ៣.៥ រ៉ិចទ័រ ក្នុងរយៈពេលប្រាំមួយនាទីក្រោយមក និង ២.៤រ៉ិចទ័រមួយផ្សេងទៀតនៅម៉ោង ៥៖៣៥ នាទីព្រឹក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកថា រូបសំណាកបដិមា ដែលមានអាយុកាលរាប់សតវត្សមកហើយ នៅក្នុងវត្ត Phumin ដ៏ល្បីល្បាញ បានប្រេះ ក្នុងឆ្នាំ២០១៩ម្តងរួចមកហើយ ក្នុងអំឡុងពេលរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ។ របាយការណ៍ និយាយថាស្នាមប្រេះថ្មីមានជម្រៅជ្រៅ ហើយបង្ហាញស្នាមប្រេះបាយអនៅខាងក្នុង។ ក្បឿងខ្លះ នៅក្នុងសាលធំរបស់វិហារក៏បាក់បែកដែរ។ កក្នុងនោះ វិហារបុរាណផ្សេងទៀត នៅខេត្ត Nan ក៏នឹងត្រូវបានអាជ្ញាធរពិនិត្យផងដែរ ដើម្បីមើលថាតើប្រាសាទទាំងនោះ ត្រូវរងខូចខាតក្នុងអំឡុងពេលរញ្ជួយដីដែរឬទេ៕
ប្រភព៖ thaiger
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]