ថៃ៖ បន្ទាប់ពីលេចឭដំណឹង ដែលជាបញ្ហាក្នុងទំនាក់ទំនងប្ដីប្រពន្ធ រហូតឈានដល់ការរស់នៅដាច់ដោយឡែកពីគ្នា តារាស្រី Punch Worakarn និងស្វាមី បានធ្វើឲ្យហ្វេនៗជាច្រើន កាន់តែតាមដាន និងចង់ដឹងថាតើ ពួកគេទាំងពីរនឹងដោះស្រាយបែបណា ក៏ដូចជាអាចវិលត្រឡប់មកដូចដើម ជួបជុំគ្នាវិញដែរឬយ៉ាងណា។
ដោយឡែក ថ្មីៗនេះ តារាស្រី Punch ស្រាប់តែបានបើកចំហ ពីទំនាក់ទំនងរបស់ខ្លួនជាមួយនឹងស្វាមី ដោយបានទទួលស្គាល់ថា កំពុងតែប្រឈមមុខនឹងបញ្ហាដ៏លំបាកបំផុត ប៉ុន្តែនាងក៏មិនទាន់បង្ហើបពីរឿងខាងមុខនៅឡើយទេ ដែលត្រឹមតែបង្ហាញថា ពួកគេទាំងពីរបានសម្រួលសម្រួលគ្នាហើយ តែមិនមានអ្វីល្អប្រសើរជាងមុននោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ ដោយសាររតែ នេះគឺជាបញ្ហាដែលបានកើតឡើងជាយូរមកហើយ រួមទាំងមិនអាចរកឃើញសញ្ញានៃល្អប្រសើរឡើងវិញ នោះទើប តារាស្រី Punch បានសម្រេចចិត្ត សុំបែកពីគ្នា ជាមួយនឹងស្វាមីរបស់ខ្លួន ដោយមិនមានអារម្មណ៍ខ្វល់ខ្វាយទៀតទេ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]