ហុងកុង៖ ដោយសារតែមានសមត្ថភាពសម្ដែងបានយ៉ាងល្អ​ ទើបធ្វើឲ្យតារាប្រុស លោក Donnie Yen ទទួលបាននូវការគាំទ្រ ពីទស្សនិកជនជាច្រើន និងធ្វើឲ្យពួកគេកាន់តែចង់ដឹងថា ក្រៅពីមានការងារសិល្បៈដ៏ជោគជ័យហើយ ថាតើជីវិតរស់នៅឯកជនរបស់លោកមានភាពស្រស់ស្អាតដូចគ្នាដែរឬយ៉ាងណា ។ 

អ្វីៗគឺដូចជាការរំពឹងទុករបស់ហ្វេនៗ ព្រោះ ជីវិតផ្ទាល់ខ្លួនរបស់ លោក Donnie Yen ពិតជាធ្វើឲ្យមនុស្សជាច្រើនកាន់តែច្រណែន ដោយរូបលោក បានបង្ហោះរូបថតនៅលើបណ្ដាញសង្គម ព្រមទាំងលើកឡើងថា ខ្លួនគឺជាបុរសដ៏មានសំណាងបំផុត ដែលបានរួមដំណើរជាមួយភរិយាដ៏ស្រស់ស្អាតរូបនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តាមរយៈរូបភាពទាំងនោះ ប្ដីប្រពន្ធអ្នកទាំងពីរពិតជា បានបង្ហាញនូវភាពរីករាយ សុភមង្គល ក៏ដូចជាកាយវិការដ៏ផ្អែមល្ហែមគួរឲ្យស្រលាញ់ ធ្វើឲ្យអ្នកទស្សនារំភើបជំនួស ព្រោះបន្ទាប់ពីបានចាប់ដៃគ្នាសាងគ្រួសាររួចមក លោក Donnie Yen និងភរិយា នៅតែមានភាពល្អូកល្អើន មិនផ្លាស់ប្ដូរ ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Donnie Yen
Donnie Yen
ភរិយា Donnie Yen
Donnie Yen និង ភរិយា
Donnie Yen និង ភរិយា
Donnie Yen និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]