ជប៉ុន៖ តារាសម្ដែង Sayaka Kanda ត្រូវបានគេរាយការណ៍មកថា បានបញ្ចប់ជីវិតនៅអាយុ ៣៥ ឆ្នាំ ដោយលោតពីលើអគារធ្វើអត្តឃាតកាលពីថ្ងៃទី ១៨ ខែធ្នូ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសមហាជន ក្នុងស្រុក ដែលគាំទ្រស្រលាញ់ និងចូលចិត្តនាង។

ជាក់ស្តែង ប៉ូលីស Hokkaido កាលពីដើមសប្តាហ៍នេះបានប្រកាសថា មូលហេតុនៃការស្លាប់របស់តារាសម្តែងគឺដោយសាររងរបួសធ្ងន់ពេក ទោះ​បី​ត្រូវ​បាន​គេ​យក​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​ក៏​ដោយ ដែលអាជ្ញាធរជឿថា Sayaka Kanda បានចាក់សោរខ្លួនឯងនៅក្នុងបន្ទប់សណ្ឋាគារដែលនាងស្នាក់នៅ បន្ទាប់មកបានលោតចេញពីបង្អួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម ​​Bunshun ប្រទេសជប៉ុន គេត្រូវបានរកឃើញ សំបុត្រពីរត្រូវបានទុកដោយ Sayaka Kanda សំបុត្រមួយទៅក្រុមហ៊ុនគ្រប់គ្រង មួយទៀតទៅគូស្នេហ៍បច្ចុប្បន្នរបស់នាង ដែលគេត្រូវបានស្គាល់ជា តារាសម្តែងតន្ត្រី Takahisa Maeyama

នៅក្នុងសំបុត្រនោះ Sayaka Kanda បាននិយាយថា នាងចង់រស់នៅជាមួយ Takahisa Maeyama និងមានកូនជាមួយ ព្រោះនាងស្រលាញ់លោកខ្លាំងណាស់។ នាងបានខូចចិត្ត និងតក់ស្លុតជាខ្លាំង នៅពេលដែលដឹងថា មិត្តប្រុសរបស់នាង នៅតែទាក់ទងជាមួយអតីតគូស្នេហ៍របស់នាង។

បន្ទាប់ពីខ្លឹមសារនៃលិខិតអត្តឃាតរបស់ Kanda Sayaka ត្រូវបានលាតត្រដាង តារាសម្តែង Takahisa Maeyama ទទួលបានការរិះគន់យ៉ាងច្រើន។ បច្ចុប្បន្ន​លោកមាន​វិបត្តិ​ផ្លូវចិត្ត ហើយ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ។ ក្រុមហ៊ុន​គ្រប់គ្រង​របស់​លោក​ទទួល​ស្គាល់​ថា​អ្នក​ទាំង​ពីរ​ស្រឡាញ់​គ្នា ប៉ុន្តែ​នេះ​ជា​រឿង​ឯកជន ពួកគេ​មិន​អាច​ចែក​រំលែក​បន្ថែម​ទៀតទេ៕

ប្រភព៖ ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖

Sayaka Kandaមិត្ត
មិត្តប្រុស​ និង Sayaka Kanda
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]