សេអ៊ូល៖ ស្ត្រីឈានមុខគេរបស់ «Snowdrop» តារាស្រី Jisoo សមាជិកក្រុម BLACKPINK ត្រូវបានគេបង្ហាញមុខសម្រាប់ DAZED Korea ចេញផ្សាយខែមករាខាងមុខនេះ ជាមួយនឹងស៊េរីរូបភាពចុងក្រោយរបស់នាងកំពុងទទួលបានចាប់អារម្មណ៍ជាខ្លាំង។
សមាជិកក្រុមចម្រៀងស្រីដ៏ស្រស់ស្អាតរូបនេះបានបង្ហាញមុខប្លែកៗសម្រាប់ការថតរូបរបស់នាង ហើយនាងមើលទៅល្អឥតខ្ចោះគ្រប់ឈុត នៅក្នុងរូបរាងថ្មី ដែលបានស្រឡាំងកាំងជាមួយនឹងការតុបតែងលើឈុត ក៏ដូចជាការផាត់មុខធ្វើសក់នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង Jisoo បានបង្ហាញភាពស៊ីសង្វាក់គ្នាលើផ្ទៃមុខរបស់នាងយ៉ាងល្អឥតខ្ចោះ នៅក្នុងរូបភាព ខណៈដែលកែវភ្នែកដ៏ស្រទន់ សម្លឹងមើលកាមេរ៉ាជាមួយនឹងការតុបតែងមុខ ផ្គូផ្គងគ្នា ការលេងម៉ូដសក់ទៀតផងនោះ បានធ្វើឲ្យJisoo មានភាពទាក់ទាញទ្វេដង។
លើសពីនេះ តារាចម្រៀង និងតារាសម្ដែងរូបនេះ បានបញ្ជាក់ថា នាងមិនត្រូវការការផាត់មុខបែបឌិតៗ សម្រាប់ការបង្ហាញខ្លួនក្នុងរូបថតផ្សេងទៀត ជាមួយនឹង ការបង្ហាញទៅនឹងពណ៌ធម្មជាតិ ដែលបញ្ចេញ សាច់ស្បែកមុខស្អាត កប់បែបនេះ៕
ប្រភព៖ Koreaboo
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]