ថៃ៖ ថ្មីៗនេះ បន្ទាប់ពីត្រូវបានគូស្នេហ៍សុំរៀបការ មិនបានប៉ុន្មានផង តារាចម្រៀងស្រី Nannie ក៏បានបង្ហាញពីដំណឹងរីករាយយ៉ាងខ្លាំង អំពីការមានផ្ទៃពោះកូនដំបូង ជាមួយនឹងគូស្នេហ៍ លោក Pawin បណ្ដាញសង្គម។
ជាមួយគ្នានេះដែរ ដោយកាលពីល្ងាចម្សិលមិញ ថ្ងៃទី ២៥ ខែធ្នូ តារាស្រី Nannie និង គូស្នេហ៍ក៏បានដឹកដៃគ្នា រៀបចំពិធីមង្គលការដ៏សាមញ្ញមួយ ប្រកបដោយភាពកក់ក្ដៅ ដោយមានមិត្តៗជាច្រើនបានមកចូលរួមអបអរ ទៅដល់គូស្វាមីភរិយាថ្មីមួយនេះ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ចំណែកឯបរិយាកាស នៅក្នុងកម្មវិធីមួយនេះ គឺកាន់តែមានគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ដែលមើលទៅគឺ ពោរពេញទៅដោយក្ដីស្រឡាញ់ ក៏ដូចជា មានការរៀបចំខ្លួនយ៉ាងស្រស់សោភា សម្រាប់គូស្វាមីភរិយាមួយនេះ នៅក្នុងឈុតកូនក្រមុំនិងកូនកម្លោះ ដែលកំពុងតែទទួលបានការសរសើរ និងការពេញចិត្តជាច្រើន ពីហ្វេនៗអ្នកទស្សនា ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]