ប​រទេស៖ យោងតាមកាសែត Korea Times លោក Arnold Schwarzenegger បានចំណាយប្រាក់ជាង ជាងពីរសែន ដុល្លារ ដើម្បីសាងសង់ផ្ទះចំនួន ២៥ ខ្នង ទុកជាអំណោយបុណ្យណូអែលសម្រាប់អតីតយុទ្ធជនក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។

យោងតាម ​​Fox 11 Los Angeles ផ្ទះថ្មីរបស់អតីតយុទ្ធជនត្រូវបានបំពាក់ដោយប្រព័ន្ធអគ្គិសនី ប្រព័ន្ធត្រជាក់ និងកំដៅ និងមានកន្លែងចិញ្ចឹមសត្វ។ បន្ទាប់ពីការចែករំលែករបស់ តួអង្គរ៉ាំប៊ូរូបនេះ បានធ្វើឲ្យ អ្នកគាំទ្របានបញ្ចេញមតិ កោតសរសើរចំពោះទង្វើដ៏ស្រស់ស្អាត របស់អតីតអភិបាលរដ្ឋកាលីហ្វ័រញ៉ា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម ​​Deadline ទីក្រុង Los Angeles គឺជាទីក្រុងដែលមានអត្រាអ្នកគ្មានផ្ទះសម្បែងខ្ពស់។ ជំងឺរាតត្បាតបណ្តាលឱ្យអត្រានេះកើនឡើងដល់ ១២ភាគរយ ។ យោងតាមតួលេខពី Village for Vets មានមនុស្សរហូតដល់ ៤ពាន់់ នាក់ជាក្រុមអតីតយុទ្ធជនដែលគ្មានផ្ទះសម្បែង។

តារាសម្តែង Arnold Schwarzenegger មានភាពល្បីល្បាញជាតារាហូលីវូដដែលមានសាច់ដុំ។ លោកត្រូវបានគេស្គាល់ថាល្អបំផុតសម្រាប់ស៊េរីរឿង «Terminator» និងតួអង្គរ៉ាំប៊ូ ដោយក្រៅ​ពី​វិស័យ​ភាពយន្ត តារា​ដែល​កើត​ក្នុង​ឆ្នាំ ១៩៤៧ ក៏​ជា​កីឡាករ​កាយវប្បកម្ម​អាជីព​ដែល​បាន​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

Arnold Schwarzenegger
Arnold Schwarzenegger
Arnold Schwarzenegger

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]