ចិន៖ បន្ទាប់ពីលែងលះជាមួយនឹងអតីតស្វាមីមក តារាស្រី Yang Mi ក៏បានក្លាយចំណាប់អារម្មណ៍ពីទស្សនិកជនជាច្រើន ជាពិសេស ថែមទាំងមាន ពាក្យចចាមអារ៉ាមរាប់មិនអស់ ដែលបានលើកឡើងថា នាងត្រូវបានស្វាគមន៍ ដោយតារាក្មេងៗ ដែលបង្ហាញពីភាពស្និទ្ធស្នាលនឹងគ្នា ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងចំណោមនោះ ស្រាប់តែមានប្រភពមួយបាននិយាយថា បន្ទាប់ពីព័ត៌មាននៃការលែងលះរបស់តារាស្រីរូបនេះ បានផ្សព្វផ្សាយចេញទៅ ក៏មានបុរសវ័យក្មេង និងជាអ្នកទ្រព្យស្ដុកស្ដម្ភម្នាក់ បានបង្ហាញក្តីស្រឡាញ់ចំពោះ Yang Mi ម្តងហើយម្តងទៀត ដោយថែមទាំងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ឲ្យតែពេលនាងលែងលះគ្នា លោកនឹងយកតារាស្រីរូបនេះ មកធ្វើជាភរិយាភ្លាម តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ជាមួយនឹងប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍នេះ ខាង ទំព័រ Sina បានរកឃើញបទសម្ភាសន៍ចាស់មួយ នៅពេលបានសួរទៅកាន់ Yang Mi ថាតើនឹងមានប្រតិកម្មយ៉ាងណា ហើយពេលនោះនាងបានឆ្លើយត្រឹមតែមួយឃ្លាយ៉ាងខ្លីថា៖
ជាពិសេស ខាងប្រភពដដែលនេះ ក៏បានបញ្ចេញមតិបន្ថែមថា នេះគឺជាការឆ្លើយតបដ៏ឆ្លាតវៃ របស់ Yang Mi ព្រោះ ប្រសិនបើនាងទទួលយកស្នេហាពីបុរសរូបនេះ រូបនាងនឹងត្រូវគេគិតថា ជាមនុស្សសម្ភារៈនិយម និងមួយវិញទៀត ប្រសិនបើ នាងបដិសេធយ៉ាងដាច់ខាត វានឹងធ្វើឱ្យមានការប្រតិកម្មតបវិញ និងមានការប្រមាថដល់ Fan Boy ដ៏ល្បី របស់ចិនទៀតផង៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]