ភ្នំពេញ៖ ខេត្តសៀមរាបគ្រោងនឹងធ្វើពិធីបុណ្យមួយដ៏ធំមួយមិនធ្លាប់មាន ដោយក្នុងកម្មវិធីនោះក្រៅពីមានការរាំលេងកម្សាន្តជាមួយកំពូលតារាចម្រៀង Cam-pop Galaxy Navatra ពុកម៉ែបងប្អូនដែលចូលរួមក៏អាចភ្លក់រសជាតិមុខម្ហូប តំណាងស្រុកនីមួយៗរបស់បងប្អូនអ្នកខេត្តរាបទាំង១២ស្រុក ដោយមានការចម្អិនពីចុងភៅជំនាញៗ យ៉ាងឆ្ងាញ់ជាប់មាត់ផងដែរ។

មុខម្ហូបតំណាងទាំង១២ស្រុកក្នុងខេត្តសៀមរាប ដែលបងប្អូនចូលរួមអាចភ្លក់បាននោះមានដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី១. ក្រុងសៀមរាប (អន្សមទឹកគ្រឿង)

ទី២. ស្រុក បន្ទាយស្រី (នំបញ្ចុកព្រះដាក់)

ទី៣. ស្រុក បាគង (នំកាឆាយស្រួយ នំកាឆាយ រសជាតិការី)

ទី៤. ស្រុក សូទ្រនិគម (ក្រឡានដុត សាច់ក្រកឆាគ្រឿង)

ទី៥. ស្រុក ជីក្រែង (ភ្លាត្រីឆៅត្រយូងចេក)

ទី៦. ស្រុក ក្រឡាញ់( សម្លម្ជូរថ្លើមគោស្លឹកក្រឡាញ់)

ទី៧. ស្រុក ពួក (មាន់អាំង)

ទី៨. ស្រុក អង្គរ(ជុំកង្កែបបោក)

ទី៩. ស្រុក ស្រីស្នំ(អាម៉ុកខ្យង)

ទី១០. ស្រុក អង្គរធំ(សាច់គោចង្កាក់)

ទី១១. ស្រុក ស្វាយលើ(ខ្នប់ផ្សិត)

ទី១២. ស្រុក វ៉ារិន(សម្លរទំពាំងវល្លិ៍យាវ)

មុខម្ហូបតំណាងទាំង១២ស្រុក

ក្រៅពីមុខម្ហូបខាងលើ ក៏មានកម្មវិធីកម្សាន្តជាច្រើនទៀត ដូចជាការស្លៀកពាក់បុរាណ ទស្សនាមួកត្នោតយក្ស និងទម្រង់សិល្បៈខ្មែរបុរាណជាច្រើនមុខថែមទៀត។ អ្វីដែលពិសេសនោះ កំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា នឹងច្រៀងដោយផ្ទាល់ក្នុងការប្រគំតន្ត្រីលើកដំបូងរបស់នាង ជាមួយបទចម្រៀងជាង១០០បទ ដើម្បីកំដរអារម្មណ៍ពុកម៉ែបងប្អូនរាំលេងកម្សាន្ត ឱ្យអស់ដៃតែម្ដង។

តន់ ចន្ទសីម៉ា

សូមបញ្ជាក់ផងដែរ កម្មវិធីបុណ្យភូមិសៀមរាប នឹងធ្វើនៅថ្ងៃឆ្លងឆ្នាំទី៣១ ខែធ្នូ ឆ្នាំ ២០២១ នេះ លើទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋានឡេងណាវ៉ាត្រា ស្រុកបន្ទាយស្រី ចាប់ពីម៉ោង ១១:០០ព្រឹក ដល់ម៉ោង ៦:០០ ល្ងាច។ កម្មវិធីដ៏ពិសេសនេះ ក៏មានការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ផងដែរ៕

តន់ ចន្ទសីម៉ា
មួកត្នោតយក្ស
មុខម្ហូបតំណាងស្រុក
មុខម្ហូបតំណាងស្រុក
មុខម្ហូបតំណាងស្រុក
មុខម្ហូបតំណាងស្រុក
មុខម្ហូបតំណាងស្រុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]