រាជធានីភ្នំពេញ៖ ម្សិលមិញថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាពេលវេលាដ៏សង្វេគ និងពិបាកទទួលយកសម្រាប់ក្រុមគ្រួសារសព តារាចម្រៀង ផលិតកម្មសាន់ដេ លោក នាង ប្រាក់ សុគន្ធ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៥​ ខែធ្នូ ឆ្នាំ២០២១នេះ កន្លងទៅថ្មីៗនេះ ត្រូវបានបូជាទៅតាមប្រពៃណី រួចហើយ។

យ៉ាងណាមិញ ក្រោយពីបានធ្វើការបូជា សព បងប្រុសរួច ប្អូនស្រី តារាចម្រៀងរូបនេះ កញ្ញា នាង គន្ធា បានបង្ហោះរូបភាព ជាមួយនឹងសារគួរឱ្យស្រណោះស្រណោក ខណៈនាងកំពុងតែរើសធាតុបងប្រុសរបស់ខ្លួន ទាំងទឹកភ្នែកស្រក់ម៉ាត់ៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមសំណេររបស់ កញ្ញា នាង គន្ធា បានពោលដូច្នេះថា៖ បងបានទុកឱ្យខ្ញុំ។

ក្រោយពីបានឃើញបែបនេះ មហាជន ក៏ដូចជា សិល្បករសិល្បការិនី បានចូលរទៅខមិនសម្តែងការសោកស្តាយ និងស្រណោះស្រណោកជាពន់ពេក ចំពោះការបាត់បង់បងប្រុសជាទីស្រលាញ់របស់កញ្ញា នាង គន្ធា និងក្រុមគ្រួសារ៕

នាង ប្រាក់សុគន្ធ
នាង ប្រាក់សុគន្ធ
នាង ប្រាក់សុគន្ធ
នាង ប្រាក់សុគន្ធ និងប្អូនស្រី
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]