តៃវ៉ាន់៖ កាលពីថ្ងៃទី ២៥ ខែធ្នូ យោងតាមគេហទំព័រដ៏ល្បីមួយ បានរាយការណ៍ថា មានប្រជាជនជាច្រើន បានផ្ញើញត្តិ ទៅរដ្ឋាភិបាលស្រុក Hualien (តៃវ៉ាន់) ដើម្បីតវ៉ាប្រឆាំងនឹងការសម្តែងរបស់ តារាសម្រៀងប្រុស លោក Show Lo ក្នុងការប្រគុំតន្ត្រីឆ្លងឆ្នាំសកលឆ្នាំ ២០២២។
តាមរយៈការចែករំលែក ជាមួយនឹងប្រភពមួយនេះ បានឲ្យដឹងថា ពួកគេមានការព្រួយបារម្ភថា រដ្ឋាភិបាល បង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការវិលត្រឡប់របស់តារាប្រុសរូបនេះ ដោយបានលើកឡើងថា បានរស់នៅក្នុងជីវិតខុសឆ្គង មិនស្របតាមស្តង់ដារសីលធម៌ ដែលតារាល្បីគួរមាននោះទេ ហើយបន្ទាប់ពីបានសាងកំហុសដ៏ធំមួយ ហេតុអ្វីបានជា លោក Show Lo ត្រូវបានលើកលែងទោសយ៉ាងងាយដូច្នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នៅក្នុងការឆ្លើយតបទៅវិញ ខាងប្រធាននាយកដ្ឋានទេសចរណ៍ស្រុក Hualien បានសម្តែងក្តីសង្ឃឹមថា សាធារណជននឹងអភ័យទោស ចំពោះកំហុសរបស់តារាប្រុសរូបនេះ ក៏ដូចជា ផ្តល់ឱកាសឱ្យ លោក Show Lo បានចាប់ផ្តើមអាជីពរបស់ខ្លួនឡើងវិញ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]