រាជធានីភ្នំពេញ ៖ ពិតណាស់ ជឿជាក់ថា បងប្អូនខ្មែរប្រាកដជា ជ្រាបច្បាស់ថា ក្នុងឆ្នាំ២០២១នេះ បញ្ហាលើបណ្តាញសង្គម បន្តកន្ទុយឥតដាច់តែម្តង ស្ងាត់ពីបញ្ហាមួយចូលដល់បញ្ហាមួយទៀត ដែលធ្វើឲ្យ មហាជនពិតជា ងើងឆ្ងល់ថាតើ ឆ្នាំ២០២១នេះជាឆ្នាំអ្វី បានជា ស្រុកខ្មែរមានបញ្ហានឹកស្មានមិនដល់ ក្នុងវិស័យសិល្បៈដល់ថ្នាក់នេះ។

យ៉ាងណាមិញ បើក្រឡេកទៅមើល តារាខ្មែរប៉ុន្មានដួងនេះវិញ ជាតារាខ្មែរប្រឡូកក្នុងវិថីសិល្បៈរាប់ឆ្នាំ គ្មានជួបបញ្ហា គ្មានពាក្យចចាមរាមស្អុយឈ្មោះ ឬ បញ្ហាណាមួយប៉ះពាល់ដល់ឈ្មោះខ្លួនឡើយ ប៉ុន្តែមិនខុសគ្នាទេ ក្នុងឆ្នាំ២០២១នេះ បែរជា ជួបបញ្ហាទៅវិញ បើទោះបី រឿងរ៉ាវនោះមិនសូវល្បីយ៉ាងណា តែជាលើកដំបូង ដែលតារាខ្មែរប៉ុន្មានដួងនេះ ជាប់ឈ្មោះក្នុងបញ្ហាលើបណ្តាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក្នុងនោះ ក៏ត្រូវបានស្ងប់ស្ងាត់ទៅវិញ ខណៈសាមីខ្លួន គ្មានតបត រក្សាភាពស្ងប់ស្ងាត់ ចិត្តធ្ងន់ រីឯបញ្ហាខ្លះទៀត បន្តក្លាយជាបញ្ហាចាក់ឬស ចាក់គល់ មិនទាន់បញ្ចប់សព្វគ្រប់នៅឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

១. តារាកំប្លែង នាងខ្ញុង

ជាតារាកំប្លែង ត្រូវមហាជនចាត់ទុកថា ជាអ្នកមានជីវភាពរស់នៅធូធារខ្លាំង ផ្ទុយទៅវិញ ក្នុងឆ្នាំ២០២១ បែរជា លេចដំណឹងទៅប្តឹងខ្លួនឯងនៅតុលាការ ព្រោះជំពាក់លុយគេច្រើន រត់សងថ្លៃការប្រាក់មិនបាន រហូតដល់ប្រកាសរកជំនួយម្នាក់១ដុល្លារ ចុងក្រោយទើបដឹងថា ជាយុទ្ធសាស្ត្រដោះបំណុល។

តារាកំប្លែង នាងខ្ញុង

២. អតីតពិធីករ តាប៊ុយ

ជាតារាប្រុស ដែលត្រូវមិនធ្លាប់មានដំណឹងស្អុយឈ្មោះ ចាប់តាំងពីប្រឡូកក្នុងការងារជាពិធីករ នៅស្ថានីយទូរទស្សន៍មួយកន្លែង ប៉ុន្តែថ្មីៗនេះ បែរជា ត្រូវគេដឹងច្បាស់ថា បើកបរក្នុងភាពស្រវឹងជោគខ្លួន បុករថយន្តគេខូចខាតហើយ ហាក់មិនទទួលស្គាល់ថ្លៃជួសជុល ចុងក្រោយធ្វើឲ្យមហាជនជាច្រើន ផ្ទុះការរិះគន់។

អតីតពិធីករ តាប៊ុយ

៣. តារាចម្រៀង ណុប បាយ៉ារិទ្ធ

ជាតារាប្រុស មិនធ្លាប់មានបញ្ហា មិនធ្លាប់មានរឿងអាស្រូវ តែក្នុងឆ្នាំ២០២១ បែរជា លេចមុខបុរសម្នាក់ ជេរប្រមាថខ្លួន ជាជនក្បត់ស្នេហាទៅវិញ ហើយថែមទាំង ប្រមាថគ្រួសារខ្លួនផ្អើលពេញបណ្តាញសង្គម តែដំណឹងនេះ ស្ងប់ស្ងាត់ទៅវិញ ដោយសាមីខ្លួនគ្មានបានបញ្ចេញសារតបតទាល់តែសោះ។

តារាចម្រៀង ណុប បាយ៉ារិទ្

៤. ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន

ជាពិធីការិនី ធ្លាប់តែឮព័ត៌មានល្អៗ កោតសរសើរពីអត្តចរឺតស្លូតបូត និងសុភាពរាបសា ជាពិធីការិនីធនធានម្នាក់ មិនធ្លាប់ល្បីដំណឹងស្អុយឈ្មោះឡើយ ផ្ទុយទៅវិញ នៅចុងឆ្នាំ២០២១នេះ បែរជា មាននារីម្នាក់ចេញមុខអះអាងថា ជាប្អូនស្រី ទម្លាយថា រូបនាងកាត់កាល គ្រួសារនិងម្តាយបង្កើត តែបញ្ហានេះ ត្រូវបានបញ្ចប់ ក្រោយរូបនាង មិនបានតបត រីឯនារីជាអះអាងជាប្អូនស្រី ក៏សុំបញ្ចប់រឿង កាលពីប៉ុន្មានថ្ងៃមុននេះ។

ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន

៥. តារាចម្រៀង ឱក សុគន្ធកញ្ញា

ជាកំពូលតារាចម្រៀងស្រុកខ្មែរ ប្រឡូកសិល្បៈជិត២០ឆ្នាំ តែគ្មានដំណឹងខូចឈ្មោះ ប៉ះពាល់សូម្បីតែបន្តិច រហូតដល់មហាជនខ្មែរ នរណាៗក៏ស្ងើចតារាស្រីរូបនេះ ខណៈតារាខ្មែរជំនាន់ខ្លួន ភាគច្រើន សុទ្ធតែមានព័ត៌មានចចាមរាមមិនសូវល្អ រាប់ស្ទើរមិនអស់ ប៉ុន្តែចុងឆ្នាំ២០២១បែរ ជាត្រូវបុរសម្នាក់ ដែលត្រូវគេស្គាល់ជាមិត្តសម្លាញ់ តារាចម្រៀង ណុប បាយ៉ារិទ្ធ ប្រើសម្តីមិនល្អប្រមាថមើលងាយរូបនាង ផ្អើលពេញបណ្តាញសង្គម ដែលបញ្ហាត្រូវដោះស្រាយរួចរាល់ ខណៈបុរសរូបនេះ ត្រូវបានគេបញ្ជូនឲ្យដោះស្រាយ តាមផ្លូវច្បាប់កាលពីប៉ុន្មានថ្ងៃមុននេះ៕

តារាចម្រៀង ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]