បរទេស៖ កាលថ្មីៗនេះ យោងតាមគេហទំព័រមួយ បានប្រកាសពី តារាសម្តែងប្រុសស្រី ជាច្រើនដួង ដែលមានប្រាក់ចំណូលខ្ពស់ជាងគេនៅលើពិភពលោក ដែលចំណូលរបស់ពួកគេ ស៊ីថ្លៃឈ្នួល ពីការសម្តែង បានធ្វើឲ្យ តារាហូលីវូដទាំងនេះ រកប្រាក់បានឡើងក្រាស់ក្រៃលែង ពេលមួយឆ្នាំនេះ។

ជាក់ស្តែង តារាសម្តែងទាំងនេះ គ្រាន់តែ​ចេញសម្ដែងម្ដងៗ ទន្ទឹមនឹងភាពល្បីល្បាញមានស្រាប់ទៀតផងនោះ គ្រាន់តែប្រាក់ឈ្នួលរបស់គេ អាចដេកស៊ីចាយដោយសោយសុខអស់មួយជីវិតតែម្តង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ Forbe

សូមទស្សនារូបភាពខាងក្រោម៖

១០. Diesel

តារា​សម្ដែង Diesel មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ជាប់​ចំណាត់​ថ្នាក់​លេខ ១០ ក្នុង​ឆ្នាំ​នេះ រកចំណូលបាន ២០លានដុល្លារ។

Diesel 

៩. Ryan Reynolds

តារាសម្តែង Ryan Reynolds បានទទួលជោគជ័យក្នុងឆ្នាំនេះដែរ​ ដែលរកចំណូលបាន ២០លានដុល្លារ។

Ryan

៨. Emily Blunt

ជាមួយនឹងការបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តចំនួនពីរក្នុងឆ្នាំតែមួយតារាសម្តែងស្រី Emily Blunt រកចំណូលបានសរុបចំនួន ២៣ លានដុល្លារ។

Emily Blunt

៧. បន្ទាប់ពីបាត់មុខពីការសម្តែងអស់រយៈពេល ៣ ឆ្នាំ តារាសម្តែងជនជាតិអាមេរិក Jennifer Lawrence ត្រលប់មកវិញ រួមសម្តែងជាមួយ Leonardo DiCaprio ។ យោងតាមរបាយការណ៍ តារាស្រីរូបនេះបានចូលហោប៉ៅចំនួន ២៥ លានដុល្លារ។

Jennifer 

៦. Daniel Craig

ជាមួយនឹងខ្សែភាពយន្តចុងក្រោយរបស់គាត់ជា «James Bond» តារាសម្តែង Daniel Craig រកបាន ២៥ លានដុល្លារ។

Daniel Craig

៥. Leonardo DiCaprio

ត្រលប់ទៅមកវិញ ចូលរួមសម្តែងក្នុងរឿង «Don't Look Up» តារាសម្តែង Leonardo DiCaprio ត្រូវបានគេនិយាយថានឹងដាក់ហោប៉ៅបាន ៣០ លានដុល្លារ។

Leonardo DiCaprio

៤. Angelina Jolie

យោងតាមទស្សនាវដ្ដី Forbes តារាសម្តែង Angelina Jolie រកចំណូលបាន 35.5 លានដុល្លារសម្រាប់ ការសម្តែងរបស់នាង ក្នុងរឿង «Eternals» ។

Angelina Jolie

៣. Denzel Washington

ជាមួយនឹងភាពជោគជ័យរបស់ Box Office ពីមុន តារាសម្តែង Denzel Washington មានតម្លៃខ្លួន ៤០ លានដុល្លារសម្រាប់តួនាទីជាអ្នកស៊ើបអង្កេតក្នុងរឿង «The Little Things»

២. Will Smith 

យោងតាមសារព័ត៌មាន Hollywood Reporter តារាសម្ដែងអាមេរិក Will Smith រកបាន ៤០ លានដុល្លារ ក្នុងរឿងថ្មីរបស់ខ្លួន ក្នុង ២០២១។

១. The Rock

ឆ្នាំ ២០២១ គឺជាឆ្នាំជោគជ័យសម្រាប់ The Rock ដែលតារា​សម្ដែង​អាមេរិក​រូប​នេះ​ បានដាក់ហោប៉ៅសរុបចំនួន ៤២ លានដុល្លារសម្រាប់ការបង្ហាញខ្លួនក្នុងខ្សែភាគយន្ត ដ៏ទៅ ២​ក្នុងឆ្នាំនេះ។

The Rock 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]