ហុងកុង៖ ថ្មីៗនេះ យោងតាមប្រភពដ៏ល្បី 163 បានរាយការណ៍ថា តារាសម្ដែងប្រុស លោក Jordan Chan បានចាញ់ក្ដី នៅតុលាការ Guangzhou ព្រមទាំងត្រូវប្រគល់ថ្លៃឈ្នួល ចំនួន ៦៤០០០ ដុល្លារទៅឲ្យខាងម្ចាស់ម៉ាកយីហោវិញ។
នៅក្នុងនោះដែរ តាមរយៈប្រភពមួយនេះ បានឲ្យដឹងថា កាលពីខែតុលា ឆ្នាំ ២០២០ កន្លងទៅ តារាសម្តែងរូបនេះ ត្រូវបានអញ្ជើញដោយខាងម៉ាកយីហោ ដើម្បីមកធ្វើការផ្សាយផ្ទាល់ ព្រមជាមួយនឹងការផ្ដល់ថ្លៃឈ្នួលចំនួន ៨០០០០ ដុល្លារ ទៀតផង។ តែទោះជាយ៉ាងណា បន្ទាប់ពី ធ្វើការផ្សាយផ្ទាល់ពីការលក់ ចំនួន ៣ ដងទៅហើយនោះ ការលក់របស់លោក Jordan Chan បែរជាផ្ដល់ភាពមិនពេញចិត្តដោយទទួលបានប្រាក់ចំណូលត្រឹមតែ ៧៨៥ ដុល្លារប៉ុណ្ណោះ ហើយយោងតាមកិច្ចព្រមព្រៀង តារាប្រុសរូបនេះ ត្រូវតែរកបានប្រាក់ចំណូល អប្បបរមា ១៥៧០០០ ដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ខាងភាគីម៉ាកយីហោ បានស្នើសុំឱ្យរូបលោក ធ្វើការទូទាត់សងប្រាក់សម្រាប់ការខាតបង់សេដ្ឋកិច្ច ដោយសងមកវិញច្រើនជាងពាក់កណ្តាល នៃប្រាក់ឈ្នួលដែលទទួលបាន ប៉ុន្តែខាងក្រុមហ៊ុនរបស់តារាប្រុសរូបនេះ ក៏បានបដិសេធ និងបានរៀបចំឱ្យជំនួយការ ធ្វើការផ្សាយវគ្គបន្ថែម ដើម្បីទាញយកប្រាក់ចំណូល។
យ៉ាងណាមិញ មូលហេតុដោយសារតែ ការមិនយល់ស្របលើផែនការទូទាត់សងការខូចខាតនេះហើយ ទើបធ្វើឲ្យខាង ម៉ាកយីហោ បានប្តឹងទៅលើតារាសម្ដែងប្រុសរូបនេះ ទៅដល់តុលាការ ពីបទបំពានកិច្ចសន្យា៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]