ភ្នំពេញ៖  ជាការពិតណាស់ ក្មេងស្រីឈ្មោះ ល្អហួស ដែលជាកូនស្រីរបស់អតីតតារាសម្ដែងអ្នកនាង ដេននី ក្វាន់ តាំងពីចាប់ផ្ដើមមានឈ្មោះល្បីល្បាញមក អ្នកណាៗក៏ដឹងដែរថា ក្មេងស្រីរូបនេះមានទម្រង់មុខស្រស់ស្អាតបែបធម្មជាតិ ពិសេសនាងក៏មានទេពកោសល្យនិងសមត្ថភាពសិល្បៈច្រើនយ៉ាង បម្រើចិត្តមហាជនឲ្យចូលចិត្ត ស្រលាញ់ស្ទើរគ្រប់គ្នា។

អ្វីដែលគួរឲ្យសរសើរ ក្រៅពីមានសម្រស់ស្អាតដូចគំនូរហើយនោះ កុមារី ល្អហួស ថែមទាំងមាន ទេពកោសល្យនិងសមត្ថភាព ដុងសិល្បៈពីកំណើតទៀតនោះ អាយុទើបតែ ១៣ឆ្នាំមែនពិត តែមើលទៅ កុមារីរូបនេះសឹងតែ ពូកែសព្វគ្រប់ទៅហើយ រហូតដល់ថ្នាក់ បងប្អូនមហាជនខ្មែរជាច្រើន ផ្ទុះការកោតសរសើរនិង ជំរុញឲ្យកុមារីរូបនេះ ពង្រឹងសមត្ថភាពឲ្យខ្លាំងឡើង ដល់គ្រប់អាយុ ចូលប្រឡងបវកញ្ញា ច្បាស់ណាស់នឹងជាប់ក្នុងកំពូលជាក់ជាមិនខាន។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ថ្មីៗនេះ មហាជនកាន់ផ្ទុះការចាប់អារម្មណ៌ថែមទៀត ក្រោយបានឃើញ ក្មេងស្រីរូបនេះបានឡើងឆាក់ដើរម៉ូដយ៉ាងជឿជាក់ នៅក្នុងការបើកសម្ភោធហាងពេជ្ររបស់មីងនាងផងដែរ។ ជាងនេះទៅទៀត មិនត្រឹមតែប៉ុណ្ណោះ ល្អហួស ថែមទាំងអាចរាំរបាំថ្វាយព្រះពរ បានយ៉ាងល្អទន់ភ្នន់ល្វត់ល្វន់សឹងមិនគួឲ្យជឿ ថាកុមារី អាយុទើបតែ ១៣ឆ្នាំសោះ មានសមត្ថភាពបានគ្រប់ទម្រង់បែបនេះ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ល្អហួស 
ល្អហួស 
ល្អហួស 
ល្អហួស 
ល្អហួស 
វីដេអូ ល្អហួស 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ល្អហួស