រាជធានីភ្នំពេញ ៖ ដូចដែរបានស្គាល់រួចមកហើយថា កញ្ញា ឈុន រក្សា ជាកញ្ញាឯកកម្ពុជា លំដាប់រងទី១ នៅក្នុងកម្មវិធី Miss Universe Cambodia ២០២០ ដែលបច្ចុប្បន្ន រូបនាង កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយរូបនាង បានជាប់ជាជ័យលាភី។

ជាមួយគ្នានេះ រូបនាង ក៏ត្រូវបានបណ្តាអ្នកគាំទ្រដឹងយ៉ាងច្បាស់ថា កំពុងសិក្សានៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ហៅកាត់ សាលាក្រហម ហេតុដូច្នេះហើយ ទើបរូបនាងមិនសូវទទួលការងារ និងមានភាពមមាញឹកខ្លាំង ក្នុងវិស័យសិល្បៈនិងវិស័យដើរម៉ូត ដូចបវរកញ្ញាជាប់ជ័យលាភីក្នុងជំនាន់ជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រូបនាងមិនធ្លាប់បានបង្ហាញមុខមាត់ ភិនភាគគូស្នេហ៍ខ្លួនឡើយ ផ្ទុយទៅវិញ ស្រាប់តែពេលនេះ ស្ងាត់ៗរូបនាង ទម្លាយរឿងខ្លួនចូលរោង ដែលមិនបានបញ្ជាក់ថា ជារោងការឬរោងភ្ជាប់ពាក្យនៅឡើយទេ ប៉ុន្តែគ្រាន់តែដឹងថា ពិធីត្រូវបានរៀបចំជាលក្ខណៈគ្រួសារ តូចតាចប៉ុណ្ណោះ អ្វីដែលកាន់តែពិសេសនោះគឺ Bioក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់រូបនាង បានដាក់ថា ខ្លួនរៀបការរួចហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   កញ្ញា ឈុន រក្សា
   កញ្ញា ឈុន រក្សា
   កញ្ញា ឈុន រក្សា
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]