តារាកម្សាន្ត៖ ដូចពាក្យមួយឃ្លាលើកឡើងថា ជួបជានិស្ស័យ ព្រាត់ជាកម្មពៀរ តារាប្រុសស្រីល្បីៗប្រចាំវិស័យសិល្ប:កម្ពុជាពីរដួង គឺលោក ម៉ាច័ន្ទបញ្ញា តារាចម្រៀងប្រុសសម្លេងពិរោះ បានប្រកាសចែកផ្លូវជាមួយនិងកញ្ញា អុឹងអុឹង តារាសម្តែងដ៏ល្បី ព្រមទាំងកាលពីពេលថ្មីៗកន្លងទៅនេះ លោកហេងពិទូ ម្ចាស់បទរឿងអតីត បានប្រកាសចែកផ្លូវជាមួយនឹងកញ្ញាហ្វីយ៉ាតា ដែលបានបង្កជាការភ្ញាក់ផ្អើលជាខ្លាំងដល់មហាជន និងអ្នកគាំទ្រនៅក្នុងបណ្តាញសង្គម ដែលមូលហេតុបណ្តាលឲ្យបែកគ្នានេះ គឺសុទ្ធសឺងតែមកពីបញ្ហារកាំរកូសក្នុងចំណងស្នេហ៍ដែលមិនអាចទទួលយកបាន។
ជាក់ស្តែង កាលពីកំឡុងខែមេសា ឆ្នាំ២០១៩ កញ្ញា អុឹងអុឹង តារាសម្តែងដ៏ល្បីបានប្រកាសចែកផ្លូវគ្នាជាមួយនឹងតារាចម្រៀងប្រុស លោកម៉ាច័ន្ទបញ្ញា ក្រោយមានមតិមហាជនមួយចំនួនបានលើកឡើងថា បណ្តាលមកពីលោកច័ន្ទបញ្ញា ប្រចណ្ឌកញ្ញាអុឺងអុឹងក្នុងកំឡុងពេលថតរឿងភាគមួយ ហើយចំណងស្នេហ៍របស់អ្នកទាំងពីរដែលខំសាងឡើងអស់ពេលជាង៥ឆ្នាំក៏ត្រូវបានបញ្ចប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![](https://s9.kh1.co/a2/a27298ba9a3099fda6452199b564056558b385aa.jpg)
![](https://s9.kh1.co/34/341c8ea64f3cb48429f2c7cf191d7a209227a58e.jpg)
យ៉ាងណាមិញ ងាកក្រលេកមកមើល ការប្រកាសផ្តាច់ចំណងស្នេហ៍រវាងកញ្ញា ហ្វីយ៉ាតា និងលោកហេងពិទូ ឯណេះវិញ ក៏មិនខុសគ្នាពីគូមុនប៉ុន្មានដែរ ដោយយោងតាមសំណេរបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយលោកហេងពិទូ បានសារភាពថា កំហុសទាំងអស់គឺមកពីខ្ញុំ ខ្ញុំលួចទាក់ទងមនុស្សស្រីផ្សេង គ្មានគុណធម៍ ហេីយសូមទោសសំរាប់កំហុសដរធ្ងន់មួយនេះហេីយក៏សូមទោសហ្វីយ៉ាតា នៅកំហុសមួយនេះ នឹងអរគុណសំរាប់ការលេីកលែង៕
![](https://s9.kh1.co/e3/e3bd7df10bd6586ccc80aa2ee07c7fcea9aa9dc5.png)
![](https://s9.kh1.co/8c/8c46c0fb97791d7789d869a3f6365998ed189921.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]