មហារីកសុដន់ជាជំងឺដ៏កាចសាហាវមួយ និងច្រើនតែកើតលើស្ត្រីអាយុ៥០ឆ្នាំឡើងទៅ។ ថ្វីត្បិតតែមហារីកសុដន់ជាប្រភេទជំងឺមហារីកទូទៅបំផុតមួយ ប៉ុន្តែគ្នាយើងមួយចំនួននៅមិនទាន់យល់ច្បាស់ពីមូលហេតុបង្កនៅឡើយ។
តើជំងឺមហារីកសុដន់កើតឡើងដោយសារអ្វី?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជំងឺមហារីកសុដន់ចាប់ផ្ដើមនៅពេលដែលកោសិកាសុដន់លូតលាស់ខុសធម្មតា និងកើនឡើងយ៉ាងឆាប់រហ័សបង្កើតជាដុំពក ឬដុំសាច់។ ទោះបីជាជំងឺមហារីកសុដន់កើតមានច្រើនចំពោះស្ត្រីក៏ដោយ ជួនកាល ជំងឺនេះក៏អាចកើតឡើងលើបុរសដូចគ្នា។សញ្ញា និងរោគសញ្ញានៃជំងឺមហារីកសុដន់មិនបង្ហាញឲ្យឃើញនៅក្នុងដំណាក់កាលដំបូងឡើយ ប៉ុន្តែអាចចាប់ផ្ដើមលេចឡើងនៅពេលស្ថានភាពជំងឺកាន់តែដុនដាបទៅៗ។
មូលហេតុចម្បងនៃជំងឺមហារីកសុដន់ គឺការលូតលាស់មិនប្រក្រតីនៃកោសិកាសុដន់។ យ៉ាងណាមិញ ឫសគល់នៃការវិវត្តរបស់ជំងឺមហារីកសុដន់នៅមិនទាន់ដឹងច្បាស់នោះឡើយ។
បែបបទនៃការរស់នៅ និងកត្តាបរិស្ថានក៏អាចបង្កើនឱកាសនៃការបង្កើតកោសិកាមហារីកបានផងដែរ។ ទន្ទឹមនឹងនេះ អ្នកស្រាវជ្រាវបានរកឃើញថា ការប្រែប្រួល និងការផ្លាស់ប្ដូរនៅក្នុងDNA អាចជាហេតុផលដែលកោសិកាសុដន់ធម្មតាក្លាយជាមហារីកបាន។
កត្តាប្រឈមនៃជំងឺមហារីកសុដន់
- ស្ត្រីអាយុចាប់ពី៥០ឆ្នាំឡើង
- ប្រវត្តិគ្រួសារដែលកើតជំងឺមហារីកសុដន់
- ធ្លាប់កើតជំងឺមហារីកសុដន់ពីមុន
- ធ្លាប់ធ្វើរោគវិនិច្ឆ័យថាមានដុំសាច់ដែលមិនមែនជាមហារីក អាចបង្កើនហានិភ័យនៃការវិវត្តនៃជំងឺមហារីកសុដន់នៅពេលអនាគត។
- ចាប់ផ្ដើមមករដូវមុនអាយុ១២ឆ្នាំ និងអស់រដូវក្រោយអាយុ៥៥ឆ្នាំ
- ស្ត្រីដែលសម្រាលកូននៅអាយុច្រើន ឬស្ត្រីដែលមិនធ្លាប់មានកូនទាល់តែសោះ
- ប៉ះពាល់នឹងវិទ្យុសកម្មខ្លាំងជ្រុល
- បែបបទរស់នៅមិនត្រឹមត្រូវ ដូចជាញ៉ាំជាតិអាកុល ធាត់ជ្រុល និងអសកម្ម។
រោគសញ្ញាមួយចំនួននៃជំងឺមហារីកសុដន់
- ដុំពកថ្មីនៅក្នុងសុដន់ ឬក្រោមក្លៀក
- ផ្នែកនៃសុដន់ឡើងក្រាស់ ឬហើម
- រមាស់ស្បែកសុដន់
- ស្បែកឡើងក្រហម ឬរបកនៅបរិវេណចុងសុដន់ ឬសុដន់
- ចុងសុដន់លឹបចូលក្នុង ឬឈឺចាប់នៅបរិវេណចុងសុដន់
- មានការធ្លាក់ទឹករម្អិលពីចុងសុដន់ក្រៅពីទឹកដោះ រួមទាំងមានឈាម
- មានការប្រែប្រួលទំហំ ឬរូបរាងនៃសុដន់
- ឈឺចាប់នៅបរិវេណណាមួយនៃសុដន់។
រោគសញ្ញាទាំងនេះ អាចកើតឡើងដោយសារលក្ខខណ្ឌសុខភាពផ្សេងទៀត ដែលមិនមែនជាមហារីកដែរ។ ដូច្នេះហើយ ប្រសិនបើយើងសង្កេតឃើញរោគសញ្ញាមិនប្រក្រតីណាមួយនៃជំងឺមហារីកសុដន់ ចូរពិគ្រោះជាមួយនឹងគ្រូពេទ្យភ្លាមៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]