វៀតណាម៖ សមាគមផ្លែឈើវៀតណាម បានប៉ាន់ប្រមាណថា អ្នកនាំចេញអាចខាតទឹកប្រាក់ពី ៣ទៅ៤ ពាន់ពាន់លានដុង ស្មើនឹង ១៣១​ ទៅ១៧៥ លានដុល្លារអេមេរិក ប្រសិនបើរថយន្តកុងតឺន័រចំនួន ៦,២០០គ្រឿង នៅតែជាប់គាំងនៅព្រំដែនវៀតណាម-ចិន។

ប្រធានសមាគមផ្លែឈើវៀតណាម លោក Dang Phuc Nguyen បានប្រាប់ VnExpress ថា ឡានដឹកទំនិញជាធម្មតាដឹកទំនិញដែលមានតម្លៃពី ៥០០ ទៅ ៩០០ លានដុង ហើយការចំណាយលើការជួលឡានដឹកទំនិញ និងជួលអ្នកបើកបរអាចកើនឡើង ១០០ លានដុង បូកនឹងការចំណាយផ្សេងៗទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​បន្តទៀត​ថា នេះ​មាន​ន័យ​ថា ការ​ខាត​បង់​អាច​ប៉ះ​ពាល់​ដល់ ៣ ទៅ ៤​ពាន់​ពាន់​លាន​ដុង ប្រសិន​បើ​ផ្លែ​ស្រកានាគ ខ្នុរ ឪឡឹក និង​ស្វាយ​ស្អុយ​រលួយ ​ដោយសារ​ការ​ពន្យាពេលមិនឱ្យទំនិញចូលព្រំដែនចិន។ គិតត្រឹមថ្ងៃទី ២១ ខែធ្នូកន្លងទៅនេះ មានរថយន្តកុងតឺន័រចំនួន ៦,២០០ គ្រឿងបានជាប់គាំងនៅព្រំដែនជាមួយប្រទេសចិន ដែលក្នុងនោះមាន ៤,៤០០ គ្រឿងនៅក្នុងខេត្ត Lang Son។ នេះបើយោងតាមការបញ្ជាក់ពីគយវៀតណាម។

អ្នកនាំចេញត្រូវជាប់គាំងនៅចន្លោះថ្ម និងកន្លែងពិបាក៖ ពួកគេមិនអាចឆ្លងព្រំដែនទៅលក់ក្នុងប្រទេសចិនបានទេ ប៉ុន្តែការវិលត្រឡប់ទៅលក់ក្នុងស្រុកវិញទំនងជានឹងធ្វើឱ្យមានការខាតបង់ធំ។ លោក Tran Ngoc Hiep នាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញផ្លែស្រកានាគក្រុមហ៊ុន Thanh Long Hoang Hau បាននិយាយថា "តម្លៃផ្លែស្រកានាគនៅទីក្រុងហាណូយគឺប្រហែល ៤,០០០ ដុងក្នុងមួយគីឡូក្រាម ឬមួយភាគបួននៃតម្លៃនាំចេញ។

ក្នុងនោះ អ្នកស្រី Hang ដែលជាពាណិជ្ជករនៅក្នុងតំបន់ដីសណ្តមេគង្គ បានប៉ាន់ប្រមាណថា ការខាតបង់របស់ខ្លួន មានចំនួនរាប់ពាន់លានដុង (១ ពាន់លានដុង = 43,625 ដុល្លារ) នៅឆ្នាំនេះ។ គួរបញ្ជាក់ថា ខ្នុរ​ត្រូវ​បាន​រក្សា​ទុក​បាន​ល្អ​បំផុត​ក្នុង​រយៈ​ពេល​២០​ថ្ងៃ​លើ​ឡាន​ដឹក​ជញ្ជូន ដោយ​អ្នកស្រី បាន​បន្ថែម​ថា​រថយន្ត​ដឹក​ជញ្ជូន​ខ្លះ​ត្រូវ​បាន​ពន្យារ​ពេល​២៥​ថ្ងៃ ហើយ​ទំនិញ​មិន​អាច​នាំ​ចេញ​បាន​ទេ។

អ្នកស្រីពាណិជ្ជកររូបនេះ បានបន្ថែមថា គោលនយោបាយ “កម្ចាត់កូវីដ” របស់ចិន បានធ្វើឱ្យអ្នកនាំចេញកសិកម្មវៀតណាមទទួលរងផលប៉ះពាល់ជាខ្លាំង ។

គួរបញ្ជាក់ថា ប្រទេសចិន បាននឹងកំពុងរឹតបន្តឹងការត្រួតពិនិត្យសុវត្ថិភាពលើការនាំចូលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលប្រទេសនេះកំពុងទប់ស្កាត់ការឆ្លងពីប្រទេសវៀតណាម ដែលជាមធ្យមមានករណីកូវីដថ្មីចំនួន ១៥,៩០០ករណី ត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃក្នុងសប្តាហ៍ចុងក្រោយនេះ។

ក្នុងនោះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់វៀតណាម។ ចំណូលនៃការនាំចូល-នាំចេញនៃផលិតផលកសិរុក្ខាប្រមាញ់-នេសាទរវាងប្រទេសទាំងពីរ បានកើនឡើងយ៉ាងខ្លាំងពី ៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ដល់ ១១ ពាន់លានដុល្លារកាលពីឆ្នាំមុន៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ VN Express

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]