កម្សាន្ត៖ តារាចម្រៀងស្រី Taylor Swift និងតារាជាច្រើន បានចូលរួមពិធីខួបកំណើត ដែលមានរចនាប័ទ្មបែបឌីស្កូ របស់ តារាចម្រៀងស្រី Selena Gomez កាលពីចុងសប្តាហ៍។

នៅលើ Instagram កាលពីថ្ងៃអាទិត្យ តារាចម្រៀងស្រី Selena Gomez បានចែករំលែករូបថតជាច្រើនសន្លឹកនៃពិធីខួបកំណើត របស់នាង ដើម្បីអបអរខួបកំណើតគម្រប់ ៣៣ ឆ្នាំ។ Taylor Swift ត្រូវបានគេឃើញ លេងជាមួយ Selena នៅក្នុងអាងដែលមានប៉េងប៉ោងជាច្រើន។ តារាចម្រៀងស្រីវ័យ ៣៥ ឆ្នាំ Taylor មើលទៅស្រស់ស្អាតក្នុងរ៉ូបដៃវែងពណ៌ខ្មៅ និងលាបក្រែមបបូរមាត់ពណ៌ក្រហម។ ខណៈ Selena ពាក់ឈុត Jumpsuit និងគ្រឿងអលង្ការភ្លឺចែងចាំង ហើយរូបនាងក៏ត្រូវបានគេឃើញថតរូបជាមួយក្រុមមិត្តសិល្បៈ ផ្សេងទៀតផងដែរ។

តារាចម្រៀងស្រីរូបនេះ បានរៀបរាប់ទាំងអារម្មណ៍ថា «ខណៈពេលដែលកំពុងរៀបចំ សម្រាប់ខួបកំណើតគម្រប់ ៣៣ របស់ខ្ញុំ ខ្ញុំមិនអាចគិតអ្វីបាន អំពីដំណើរដ៏អស្ចារ្យដែលបាននាំខ្ញុំមកដល់ចំណុចនេះ។ ឆ្នាំមុនពិតជាឆ្នាំដ៏ល្អបំផុតនៃជីវិតរបស់ខ្ញុំ ហើយខ្ញុំពិតជាអរគុណអ្នកទាំងអស់គ្នាចំពោះរឿងនោះ»។

Selena ក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់នាង និងបង្ហាញពីក្តីរំភើបរបស់នាង ចំពោះវ័យថ្មីថា «មិនថាអ្នកលើកទឹកចិត្តខ្ញុំពីចម្ងាយ ដើរជាមួយខ្ញុំឆ្លងកាត់ផ្លូវឡើងចុះ ឬគ្រាន់តែស្តាប់ធម្មតា អ្នកទាំងអស់គ្នាបានធ្វើឱ្យឆ្នាំនេះមិនអាចបំភ្លេចបាន ខ្ញុំពិតជារំជួលចិត្ត និងអរគុណខ្លាំងណាស់សម្រាប់ដំណើរមួយនេះ»៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖














បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]