កូរ៉េខាងត្បូង៖ ជាការពិតណាស់ តារាចម្រៀងស្រី Rosé សមាជិកក្រុម BLACKPINK ពិតជាមានភាពល្បីល្បាញ ដែលធ្វើឲ្យហ្វេនៗជាច្រើនទាំងក្នុងនិងក្រៅប្រទេស មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបសម្រស់ដ៏ទាក់ទាញរបស់នាង។

ក្នុងនោះដែរ តារាស្រី Rosé បានបង្ហាញពីរូបថត បង្អួតពីសម្រស់ និង មុខមាត់ដ៏ស្រស់ស្អាត ដូចទេពអប្សរ ដោយកាន់កាំមេរ៉ាទូរស័ព្ទថត មុខជិតៗនឹងកាំមេរ៉ា។ ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​នោះ ​គឺ​កម្រង​រូបភាព​ដែល Rosé បានថត​រូបនោះ គឺផ្ទៃមុខរបស់នាងពិតជាស្អាតខ្លាំងជាមួយនឹងស្បែកមុខរលោងស្រិល ទម្រង់មុខដ៏លេចធ្លោសឹងតែរកកន្លែងទាស់គ្មាន ស្ទើរតែឲ្យហ្វេនៗភ្លឹកស្មារតីម្ដងទៅហើយៗ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កម្រងរូបភាពទាំងនោះរបស់ Rosé ពិតជាធ្វើឲ្យហ្វេនៗ ពេញចិត្ត នឹងស្ទាយ៍ដ៏លេចធ្លោរបស់នាង បើទោះបីជា រូបភាពនោះ មិនទាន់មានការកែស​ម្រួលក៏ដោយ ក៏សម្រស់តារាស្រីរូបនេះ នៅតែជះភាព ស្រស់​ស្អាត​ខ្លាំង ដែរ៕   

សូមទស្សនារូបភាពខាងក្រោម៖

Rosé
Rosé
Rosé
Rosé
Rosé
Rosé

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]