បរទេស៖ តារាសម្តែង The Rock បានធ្វើឱ្យម្តាយរបស់លោក ភ្ញាក់ផ្អើលជាមួយនឹងអំណោយ «ធំ» នៅចុងសប្តាហ៍ ដោយ នៅលើ Instagram តារាសម្តែងវ័យ ៤៩ ឆ្នាំរូបនេះបានបង្ហោះវីដេអូ និងកូនស្រីពីរនាក់ ដែលបិទភ្នែកនាំម្តាយរបស់លោក ទៅកាន់ទីធ្លាខាងមុខ។

ជាក់ស្តែង អតីតតារាកីឡាកាស Dwayne Jonhson បានធ្វើរឿងមួយដ៏គួរឲ្យគោរព ដោយបានជូនកាដូជារថយន្ត ដ៏ប្រណីតមួយពណ៌​ស ជូនទៅម្តាយរបស់ខ្លួន ដែលត្រូវបានស្គាល់ជា អ្នកស្រី Ata Johnson រំភើប ស្រក់​ទឹក​ភ្នែកមិនដឹងខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា លោក Dwayne Johnson ជាតារាសម្តែងដែលរកចំណូលបានខ្ពស់បំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០២១ ដែលបានចែករំលែកម្តងហើយម្តងទៀតថា លោក ត្រូវបានបំផុសគំនិតដោយម្តាយរបស់លោកយ៉ាងខ្លាំងទាំងក្នុងជីវិត និងអាជីព ហេតុដូចេ្នះ វាត្រឹមត្រូវដែលតបស្នងទៅអ្នកមានគុណ ជារឿយៗ​ដោយកាលកន្លង លោកក៏បានទិញផ្ទះ ជូនអ្នកម្តាយរបស់លោកដូច្នេះដែរ៕

ប្រភព៖​ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]