តៃវ៉ាន់៖ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានឲ្យដឹងថា បន្ទាប់ពី តារាចម្រៀងប្រុស លោក Wang Leehom បានប្រកាសលែងលះជាមួយនឹងភរិយារបស់ខ្លួនមក រូបលោកហាក់ដូចជាស្ដិតក្នុងស្ថានភាពដ៏លំបាកមួយ។ ជាពិសេស តារាប្រុសរូបនេះ ថែមទាំងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ៧ ថ្ងៃ ទៀតផង។

យ៉ាងណាមិញ នៅវេលាម៉ោង ៨ យប់ ថ្ងៃទី ២៦ ខែធ្នូ តារាប្រុសរូបនេះ ក៏បានថ្លែងអំណរគុណដល់ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងបានលើកឡើងថា រូបលោកបានត្រឡប់ទៅកាន់ ទីជម្រករបស់ខ្លួនវិញ ដោយសុវត្ថិភាពហើយ ប៉ុន្តែនៅក្នុងនោះ ត្រូវបានគេដឹងថា លោក Wang Leehom បានជ្រើសរើសជម្រើសឯកាថែមទៀត ដោយត្រូវការបន្ថែម ៧ ថ្ងៃ ក្នុងការនៅដាច់ដោយឡែកនៅឯផ្ទះរបស់ខ្លួន ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មុនពេល Wang Leehom ចាកចេញពីសណ្ឋាគារ គេបានឃើញមានចំនួន មនុស្ស ១០ នាក់ ស្លៀកពាក់ខ្មៅ ដែលមានវត្តមានដើម្បីអមដំណើរតារាប្រុសរូបនេះ ជាពិសេស Wang Leehom បានបោកបញ្ឆោតអ្នកយកព័ត៌មាន ដោយជិះតាក់ស៊ីពីរ ហើយត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ ដែលព័ត៌មានមួយនេះ ធ្វើឲ្យមហាជនជាច្រើនលើកឡើងថា រូបលោកធ្លាប់តែជាកំពូលតារាចម្រៀងប្រុស តែពេលនេះ បែរជាត្រូវមកលាក់បាំងយ៉ាងជិតឈឹងបែបនេះ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Leehom
Wang Leehom
Wang Leehom
Wang Leehom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]