ភ្នំពេញ៖ ពិតណាស់ ប្រឡូកក្នុងវិស័យចម្រៀងតិចឆ្នាំក៏ពិតមែន តែតារាចម្រៀងស្រី វីរៈ និច ហាក់មានសន្ទុះទីផ្សារការងារ និងប្រជាប្រិយភាពខ្លួន មិនចាញ់សិល្បករមុនជំនាន់ប៉ុន្មានឡើយ។

ជាមួយគ្នានេះ ក្រោយល្បីល្បាញ ឈ្មោះកាន់តែបោះសម្លេង វីរៈ និច ក៏សម្រេចចិត្តដើរចូលរោងការជាមួយស្វាមី បន្ទាប់ពី ប្រើជីវិតជាគូដណ្តឹងអស់មួយរយៈខ្លី។ យ៉ាងណាមិញ ទើបតែរៀបការបានជាងមួយខែ ពេលនេះ ស្រាប់តែតារាចម្រៀងវ័យក្មេងរូបនេះ ទទួលដំណឹងល្អចំណងដៃកូនក្នុងផ្ទៃបាត់ អ្វីដែលពិសេសនោះគឺជា មិនមែនទទួលបានសមាជិកថ្មី តែម្នាក់នោះឡើយ ពោលគឺមកជាគូ កូនភ្លោះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រសិនបើក្រឡេកទៅមើល ពីសម្រស់របស់តារាស្រីរូបនេះវិញ កាលនៅក្រមុំ ក៏ស្អាតម្យ៉ាង ខណៈរៀបការមានស្វាមីហើយ កំពុងពពោះទៀត ក៏នៅតែស្អាត មិនតែប៉ុណ្ណោះ ពីមួយថ្ងៃទៅមួយថ្ងៃ សម្រស់កាន់តែខ្ចីទៅៗ ផ្ទៃមុខវិញ ក៏ប្រែជាស្រស់បស់ខុសប្លែកឆ្ងាយជាងពេលមុនៗ មើលទៅក៏ដឹងដែរថា ជីវិតអាពាហ៍ពិពាហ៍តារាស្រីរូបនេះ ស្រស់បំព្រងនិងរីករាយដល់ថ្នាក់ណា ជាពិសេសខណៈបានកាដូរកូនភ្លោះនេះតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

វីរៈ និច និង ស្វាមី 
វីរៈ និច និង ស្វាមី 
វីរៈ និច 
វីរៈ និច 
វីរៈ និច 
វីរៈ និច និង ស្វាមី 
វីរៈ និច 
វីរៈ និច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]