សេអ៊ូល៖ កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងបណ្ដាញអ៉ីនធើណែត បានចែកចាយរូបភាពជាច្រើនសន្លឹកដែលបង្ហាញថា Jennie ក្រុម BLACKPINK និង Yeri ក្រុម Red Velvet ស្លៀកឈុតដូចគ្នា ដែលមានលក្ខណៈដូចគ្នា តែស្ទីលតុបតែងខុសគ្នា.
គួរបញ្ជាក់ផងដែរថា ទោះបីអ្នកទាំងពីរ គឺសុទ្ធតែជាតារាស្រីដែលមានប្រជាប្រិយភាពខ្លាំង នឹងមានស្ទាយ៍ផ្ទាល់ខ្លួន ប៉ុន្តែពេលខ្លះ ក៏មានពេលដែល ពួកគេបានស្លៀកសម្លៀកបំពាក់ជាន់គ្នា ប៉ុន្តែ Jennie និង Yeri នៅតែស្អាតប្លែករៀងៗខ្លួន ទៅតាមរយនិយម នៃការតែងខ្លួនរបស់តារាស្រីទាំងពីរដួងនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹងរ៉ូប មានបូរសំយេសស្មា បែបនេះ Jennie បង្ហាញភាពស្រស់ស្អាត នាងបានពាក់វាជាមួយនឹងគ្រឿងសម្អាងតិចតួចបំផុត និងគ្រឿងតុបតែងលម្អដែលផ្តល់ឱ្យនាងនូវភាពថ្លៃថ្នូរយ៉ាងខ្លាំង ដូចមនុស្សក្នុងវណ្ណៈខ្ពស់ ពិតជាសមទៅនឹងរ៉ូបមួយនេះខ្លាំងណាស់។
ខណៈដែរ Yeri មានភាពស្រទន់ស្រស់ស្អាត ដូច Jennie ដែរ តែនាងបានជ្រើសរើសការតុបតែងមុខតិចតួច ប៉ុន្តែនាងបានបំពាក់ក្រវិល និងចិញ្ចៀន ដើម្បីឲ្យសមនឹងពិធីដែរនាង ចូលរួមក្នុងកម្មវិធីពានរង្វាន់ ដែលមើលទៅស្អាតម្យ៉ាងដែរ៕
ចង់ដឹងថា តើតារាស្រីទាំងពីរ មានភាពស្រស់ស្អាតប៉ុណ្ណាពេលស្លៀកឈុតដូចគ្នាបែបនេះ តែរសនិយមតែងខ្លួនខុសគ្នា?
តោះទស្សនារូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]