ថៃ៖ ក្រឡេកឃើញថា ក្រៅពីអាជីពសម្ដែងហើយ តារាស្រី Taew Natapohn តែងតែបង្ហាញពីសកម្មភាពមួយ ដែលជាចំណូលចិត្តរបស់នាង នោះគឺជាការរាំ ព្រមទាំងបង្កើតនូវស្នាមញញឹម និងសុភមង្គល ដល់អ្នកគាំទ្រ ជានិច្ច។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តារាស្រី Taew Nataphon ក៏បានចេញមកជាមួយនឹង ឃ្លីបវិដេអូរាំយ៉ាងរស់រវើក ក្នុងកម្មវិធី Tiktok ព្រមទាំងបានបញ្ចេញនូវក្បាច់រាំពេញទំហឹង ក៏ដូចជា លេង​ទឹក​មុខ​ ​កាយវិការដ៏ជក់ចិត្ត ​រហូតដល់​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ចូលមកសរសើរ ទៅលើសមត្ថភាពមួយនេះរបស់នាង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាង​ណា​មិញ ទន្ទឹមនឹងមានការសរសើរយ៉ាងខ្លាំងពីហ្វេនៗអ្នកគាំទ្រហើយ តែក៏នៅមាន មតិ​មួយ​ចំនួន​របស់​អ្នក​លេង​អ៊ីនធឺណិត ​បាន​ធ្វើការរិះគន់​យ៉ាងខ្លាំង​ ទៅលើ​ការ​រាំ​របស់ Taew ទៅវិញ និងបានលើកឡើងពី ភាពមិនស្មោះត្រង់ ដោយមើល​ទៅ​ដូចជាព្យាយាម​ធ្វើខ្លាំង​ពេក ខណៈដែលអ្នកខ្លះទៀត បាននិយាយទៅលើរូបរាង ស្គមស្គាំង ឃើញតែឆ្អឹង ទៀតផង៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Taew
Taew
Taew
Taew
វីដេអូ ដែល Taew ត្រូវគេរិះគន់
វីដេអូ ដែល Taew ត្រូវគេរិះគន់
វីដេអូ ដែល Taew ត្រូវគេរិះគន់
វីដេអូ ដែល Taew ត្រូវគេរិះគន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]