រាជធានីភ្នំពេញ៖ ពេលនេះ ក្តីស្រមៃរបស់តារាសម្តែងស្រីស្អាត អាង សូនីតា បានសម្រេចហើយ ដោយនាពេលថ្មីៗនេះ តារាស្រីរូបនេះ បានចូលរោងជ័យជាផ្លូវការហើយជាមួយបុរសសង្ហារម្នាក់ ជាមន្ត្រីបម្រើរាជការ ក្រោយពីនាងបានជួបស្នេហាខកចិត្តកន្លងមក។ គួរបញ្ជាក់ថា ពេលនេះ តារាសម្តែងស្រីស្អាត អាង សូនីតា បានសម្រេចក្តីស្រមៃហើយ ដោយបានចូលរោងការជាផ្លូវការជាមួយនឹងបុរសសង្ហាដែលជាមន្ត្រីរាជការមួយរូប បន្ទាប់ពីតារារូបនេះ ធ្លាប់បានជួបប្រទះស្នេហាខកចិត្តកន្លងមក។ ពិធីអាពាហ៍ពិពាហ៍បស់ស្រីស្អាត អាង សូនីតា ត្រូវបានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមានអញ្ជើញចូលរួមពីសាច់ញាតិ និងមិត្តភក្តិទាំងសងខាង បើទោះបីជាមង្គលការរបស់នាងនាពេលនេះ ហាក់មិនសូវមានវត្តមានអ្នកសិល្បៈច្រើនចូលរួមដូចមង្គលការអ្នកសិល្បៈផ្សេងទៀតក៏ដោយ។
ក្នុងនោះ អាង សូនីតា បានបញ្ជាក់ប្រាប់ កាសែតកោះសន្តិភាពតាមសារអេឡិចត្រូនិចថា ស្វាមីរបស់នាងមានវ័យ៣៤ឆ្នាំ ហើយជាមន្ត្រីរាជមួយរូបធ្វើការនៅក្រសួងវប្បធម៌ ពាក់ព័ន្ធផ្នែកសិល្បៈគ្រប់ទម្រង់ ខណៈពេលដែលនាង និងស្វាមីបានស្វែងយល់ចិត្តគ្នាទៅវិញទៅមកប្រមាណជាង១ឆ្នាំ ទើបសម្រេចចិត្តរៀបការនាពេលនេះ។ មូលហេតុសំខាន់ដែលតារាសម្តែងស្រីរូបនេះ សម្រេចចិត្តជ្រើសរើសបុរសខាងលើ ជាស្វាមីនោះគឺដោយសារគាត់ស្រឡាញ់នាង មិនប្រកាន់នូវរឿងអតីតកាលរបស់នាង ហើយគាត់អាចចូលមកក្នុងជីវិតរបស់នាងនៅពេលដែលនាងកំពុងតែពិបាក ជាពិសេសគាត់ធ្វើឲ្យនាងសប្បាយ និងជឿជាក់លើខ្លួនឯងឡើងវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាស្រីរូបនេះ បានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់នោះ គឺស្វាមីរបស់នាងបានលើកទឹកចិត្ត និងកែប្រែចំណុចខ្វះខាតចំពោះគ្នាទៅវិញទៅមក ហើយពិសេសជាងនេះ គឺគាត់បានបើកចំហរឲ្យនាងបន្តអាជីពសិល្បៈដោយមិនប្រកាន់ ខណៈពេលដែលរូបគាត់ក៏ជាអ្នកធ្វើកិច្ចការងារលើផ្នែកសិល្បៈនេះដូចគ្នា។
យ៉ាងណា បើតាមស្រីស្អាត អាង សូនីតា ថា ក្រោយពីរៀបការតាមបំណងហើយនោះ គូស្វាមីភរិយាទាំងពីរនៅមិនទាន់ចង់កូនភ្លាមៗនោះឡើយ ព្រោះតែពួកគេត្រូវពង្រីកការងារឲ្យរឹងមាំជាងនេះបន្ថែមទៀត ជាពិសេសនាងត្រូវទទួលខុសត្រូវលើការងារផ្នែកកសិកម្មដែលនាងកំពុងបំពេញនាពេលបច្ចុប្បន្ននេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]