រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត ជាតារាប្រុសម្នាក់ ក្នុងចំណោមតារាខ្មែរល្បីឈ្មោះផ្សេងទៀត ដែលរក្សាបានកេរ្ត៍ឈ្មោះខ្លួន នៅតែល្បី ខណៈប្រឡូកក្នុងវិថីសិល្បៈអស់ពេលច្រើនឆ្នាំ ខណៈពេលនេះ រូបលោក ក៏ហក់លោត ក្លាយជាអ្នកជំនួយក្នុងវិស័យអចលទ្រព្យលក់ដីឡូតិ៍ម្នាក់ផងដែរ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះ បានបង្ហើបពី ប្រវត្តិប្រឡូកក្នុងវិស័យចម្រៀងដំបូងរបស់ខ្លួន មិនមែនជារឿងចៃដន្យឡើយ ដែលអាចធ្វើឲ្យខ្លួនជោគជ័យខ្លាំងដូចសព្វថ្ងៃ អ្វីដែលខ្លួនមាននោះគឺ ការខិតខំប្រឹងប្រែង និងការមិនព្រមចុះចាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ រូបលោកបានបង្ហើបពីបទចម្រៀង២បទ ដែលអាចធ្វើឲ្យ មហាជនក៏ដូចជាអ្នកដឹកនាំ ព្រមទទួលយកសមត្ថភាពរូបលោកនោះគឺ បទដំបូង «អណ្តូងស្នេហ៍» រីឯបទទី២គឺ «បេះដូងអ្នកប្រដាល់» ខណៈដែលបទទាំងពីរនេះ ដំបូងខ្លួនមិនមែនជាម្ចាស់ឡើយ ប៉ុន្តែដោយសារតែ ម្ចាស់បទជួបបញ្ហាសុខភាពបំពង់ក ហើយបទត្រូវចេញប្រញាប់នោះ ទើបគេឲ្យរូបលោក សាកល្បងព្រោះ រូបលោកតែងតែទៅអង្គុយក្នុងស្ទូឌីយោថតចម្រៀង រាល់ពេលបញ្ចប់ការងារសាកល្បងច្រៀងក្នុងក្លឹបនោះ​។

អ្វីដែលធ្វើឲ្យ អ្នកដឹកនាំភ្ញាក់ផ្អើលនោះគឺ តារាចម្រៀងផ្សេងត្រូវការពេលយ៉ាងតិចណាស់ ក៏មួយខែដែរ ដើម្បីហាត់សមច្រៀងបទទាំងនេះ ផ្ទុយទៅវិញសម្រាប់រូបលោក ត្រូវការពេលតែ១ម៉ោងប៉ុណ្ណោះ ដែលតារាចម្រៀងរូបនេះបញ្ជាក់ថា ខ្លួនអាចធ្វើបានដូច្នេះ ដោយសារតែទំហំចិត្តនៃការស្រឡាញ់សិល្បៈ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
  តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
  តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត