ភ្នំពេញ៖ នៅក្នុងកម្មវិធីប្រឡងចម្រៀងដ៏ធំរបស់ទូរទស្សន៍ហង្សមាស ដែលកំពុងតែទទួលបានប្រជាប្រិយភាព Beat The Best ទើបបានបញ្ចប់សប្តាហ៍ចុងក្រោយនៃវគ្គ Beat The Judges ដែលត្រៀមបន្តទៅកាន់វគ្គបន្ទាប់ ទៀតគឺ វគ្គ Beat The Team

កម្មវិធី Beat The Best
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់សប្តាហ៍ចុងក្រោយនៃវគ្គ Beat The Judges នេះ នៅតែមានបេក្ខជនសំឡេងល្អៗ ប្លែកៗ ជាច្រើន ចូលមកបង្ហាញសមត្ថភាព ក្នុងនោះបេក្ខជនម្នាក់ដែលមានឈ្មោះ អ៊ី ម៉ារីណែត បានលើកយកបទចម្រៀង ដែលជាព្រះរាជនិពន្ធ មកបកស្រាយមុខគណៈកម្មការ។ ជាមួយនឹងសំឡេងល្អប្លែកដ៏គ្រលួចបានធ្វើឲ្យគ្រប់ គ្នាស្លុងអារម្មណ៍ខ្លាំងតែម្តង។

អ៊ី ម៉ារីណែត

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The  Best បានឈានចូលមកដល់វគ្គថ្មី Beat The Team ហើយនៅក្នុងថ្ងៃអាទិត្យនេះ ដែលនឹងមានការផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ម៉ោង ៨ យប់។

ទស្សនាវីដេអូខាងក្រោម៖

គណៈកម្មការ
គណៈកម្មការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]