ភ្នំពេញ៖ បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ ២០១៧ ប៊ី សុធារី បានសាងភាពភ្ញាក់ផ្អើលខ្លាំងដល់អ្នកគាំទ្រ ពេលលេចមុខភ្លាមៗ ជាតួអង្គធំនៅក្នុងរឿងភាគថ្មី របស់ទូរទស្សន៍ ហង្សមាស HDTV ។

ប៊ី សុធារី 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ធ្លាប់តែលេចមុខក្នុងវិស័យបវរកញ្ញា និង បង្ហាញម៉ូត នេះគឺជាលើកទីមួយហើយដែល ប៊ី សុធារី ប្រឡូកចូលក្នុងវិស័យសម្តែង ហើយនៅក្នុងរឿងភាគដំបូងនេះក៏ត្រូវចេញមុខជាតួអង្គធំបែបឆ្នាស់ឆ្នើម សំបូរល្បិចសាហាវ ពិសពុលតែម្តង។

អ្នកគាំទ្រនាំគ្នាខំមិនយ៉ាងព្រោងព្រាតថា ពិតជាចង់ឃើញចង់ទស្សនាឆាប់ៗនេះណាស់ ថាតើបវរកញ្ញា រូបស្រស់ម្នាក់នេះ នឹងអាចសម្តែងរឿងបានល្អកម្រិតណា។

ប៊ី សុធារី 

គួរបញ្ជាក់ផងដែរថា រឿង ឫស្យា គឺជារឿងភាគថ្មីរបស់ទូរទស្សន៍ ហង្សមាស HDTV ដែលជារឿងប្រភេទសម័យអាណានិគមបារាំង ប្រមូលផ្តុំតួល្បីៗច្រើនជំនាន់មកជុំគ្នាតែម្តង។

ទស្សនា Official Trailer ខាងក្រោម៖

រឿង ឫស្យា
រឿង ឫស្យា
រឿង ឫស្យា
រឿង ឫស្យា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]