ភ្នំពេញ៖ ធនាគារ ABA បើកដំណើរការសេវាប្រមូលពន្ធ នៅលើសេវាធនាគារអនឡាញ សម្រាប់អាជីវកម្ម ដើម្បីកែសម្រួលបន្ថែមលើសេវាធនាគារអនឡាញសម្រាប់ក្រុមហ៊ុនធុនតុច មធ្យម និងក្រុមហ៊ុនធំៗ។
មុខងារប្រមូលពន្ធ នៅក្នុង ABA IBB ជួយលុបបំបាត់បញ្ហាលំបាកក្នុងការអញ្ជើញទៅបង់ពន្ធផ្ទាល់នៅសាខាពន្ធដារ ឬសាខាធនាគារ ដែលមានឯកសារក្រដាសស្នាមច្រើន។ ជាមួយការពង្រឹងសមត្ថភាពបន្ថែមនៅលើ ABA IBB ម្ចាស់ក្រុមហ៊ុន និងសហគ្រាសនានា អាចចំណេញពេលវេលាច្រើនសម្រាប់កិច្ចការក្រុមហ៊ុន ឬអាជីវកម្មរបស់ខ្លួន ខណៈដែលពួកគេអាចបំពេញកាតព្វពន្ធប្រចាំខែ និងប្រចាំឆ្នាំបានយ៉ាងស្រួលពីការិយាល័យ ឬក្រុមហ៊ុនរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឥឡូវនេះអតិថិជន ABA IBB អាចបង់ពន្ធសហគ្រាស (Enterprise Tax), រួមមានពន្ធអាករប្រចាំខែ (ពន្ធបៀវត្ស ពន្ធកាត់ទុក ប្រាក់រំដោះពន្ធ ពន្ធអាករលើតម្លៃបន្ថែម។ល។) និងពន្ធប្រចាំឆ្នាំ (ពន្ធប្រាក់ចំណូលពន្ធប៉ាតង់។ល។) តាមរយៈកម្មវិធីនេះ។ ជាមួយគ្នានេះដែរ ពន្ធលើមធ្យោបាយដឹកជញ្ជូន ពន្ធអចលនទ្រព្យ នឹងមាននៅពេលខាងមុខ។
ដើម្បីជ្រាបព័ត៌មានលម្អិតអំពីសេវានេះ សូមចូលទៅ ទំព័រ [សេវាប្រមូលពន្ធ IBB] នៅលើវិបសាយរបស់យើងខ្ញុំ។
ជាមួយ ABA IBB ក្រុមហ៊ុនតូចធំនានា អាចទទួលបានមធ្យោបាយកាន់តែប្រសើរក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបានគ្រប់ពេលវេលា 24/7 តាមរយៈមុខងារពេញលេញ ដូចជាការពិនិត្យតាមដានសមតុល្យគណនីភ្លាមៗ សេវាបើកបៀវត្ស ការធ្វើប្រតិបត្តិការជាសំណុំ ប្រព័ន្ធប្រតិបត្តិការផ្ទាល់ (Host-to-Host) និងមុខងារចាំបាច់ជាច្រើនទៀត។
ប្រសិនបើអ្នកមិនទាន់មាន ABA IBB សម្រាប់ក្រុមហ៊ុនរបស់អ្នកនៅឡើយ ហើយត្រូវការជ្រាបបន្ថែមអំពីកម្មវិធីនេះ សូមទាក់ទងមកកាន់ក្រុមការងារ IBB តាមរយ [email protected] ឬ ទូរស័ព្ទមកកាន់ 023 925 333៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]