សម្រាប់​ស្រ្តី​ទើប​សម្រាក​កូន ជា​រឿង​ធម្មតា​ទេដែល​មាន​ការ​ឈឺ​ចាប់​មួយ​ចំនួន​កើត​ឡើង​ក្រោយ​សម្រាល​ ហើយ​ភាគ​ច្រើន​​នឹង​ជា​បាត់​ទៅ​វិញ​ទៅ​តាម​ពេល​វេលា។ ផ្ទុយ​ទៅ​វិញ​ក៏​មាន​ម៉ាក់ៗ​មួយ​ចំនួន​មាន​ការ​ឈឺ​ចាប់​ក្រោយ​សម្រាលមាន​សភាព​ខ្លាំង និង​រយៈ​ពេល​យូរ​ ក្រ​ជា​សះ​ស្បើយ។ តើ​ការ​ឈឺ​ចាប់​ក្រោយ​សម្រាល​អ្វី​ខ្លះ​ម៉ាក់ៗ​គួរ​ដឹង សម្រាប់​ត្រៀម​ខ្លួន​ទុក​មុន?

គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះនៅទីនេះ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ឈឺ​ចាប់​ពេញ​រាងកាយ

ការ​ឈឺ​ចាប់​ពេញ​រាងកាយ​ក្រោយ​សម្រាល ជា​បញ្ហា​ទូទៅ​មួយ​ដែល​ស្ត្រី​ច្រើន​នាក់​ជួប​ប្រទះ។ នេះ​ដោយ​សារ​តែ​រាងកាយ​ឆ្លង​កាត់​ភាព​តាន​តឹង​ខ្លាំង​ពី​ការ​កន្ត្រាក់​ស្បូន​ពេល​សម្រាល។ ម៉ាក់ៗ​ខ្លះ​ត្អូញត្អែរ​ពី​ការ​ឈឺ​ខ្នង ឈឺ​ចង្កេះ ឈឺ​ក្បាល ឈឺ​ស្មា ឬ​ត្រគាក​។ ​ការ​ឈឺ​ចាប់​ក្រោយ​សម្រាល​ទាំង​នេះ​មិនមាន​អ្វីគួរ​ឲ្យ​​ភ្ញាក់​ផ្អើល​ទេ​ដោយ​សារ​តែ​បរិមាណ​នៃ​ភាព​តានតឹង និង​ការ​ឈឺ​ចាប់​រាងកាយ​ត្រូវ​ឆ្លង​កាត់​ពេល​សម្រាល​កូន។

២. សុដន់​ឡើង​ធំ និង​រឹង

ការ​ផ្លាស់​ប្ដូរ​ទូទៅ និង​សំខាន់​មួយ​ដែល​ម៉ាក់​ៗ​ចាប់​ផ្ដើម​សម្គាល់​ក្រោយ​ពេល​សម្រាល​កូន​ គឺ​ថា​យើង​សុដន់​មាន​ឡើង​ធំ​ប៉ុណ្ណា។ ម៉ាក់ៗ​ជួប​បញ្ហា​សុដន់​ឡើង​ធំ និង​រឹង នេះ​អាច​នឹងចេញទឹកដោះក្នងកំឡុងពេលពី២៤ទៅ៧២ក្រោយសំរាលកូន។

គេអាចប្រើពាក្យផ្សេងទៀតបានថា ការឡើងដោះ ឬលាសដោះនៅពេលដែលទឹកដោះស្តុកទុកនៅក្នុងសុដន់ ឡើងកំដៅ រឹង និង​ឈឺ ។ ម៉ាក់ៗ​មួយ​ចំនួន​តែងតែលើក​ឡើង​ថាមាន​អាការៈ ក្តៅ និងក្តៅខ្លួន។

៣. កន្ត្រាក់​ស្បូន

ក្រោយ​សម្រាល ការកន្ត្រាក់​ស្បូន​ជា​រឿង​ធម្មតា​ដែល​កើត​ឡើង​​ក្រោយ​សម្រាល ពី​ព្រោះ​ស្បូន​កំពុង​ត្រលប់​ទៅ​ស្ថានភាព​ដើម​មុន​ពេល​ពពោះ​វិញ។ ហេតុ​ផល​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ៗ​អាច​ជួប​ប្រទះ​នឹង​ការ​កន្ត្រាក់​ស្បូន​ខ្លាំង ឬ​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ក្រោយ​សម្រាល​ គឺ​នៅ​ពេល​ដែល​ម៉ាក់ៗ​បំបៅ​ដោះ​កូន។ ការ​បំបៅ​ដោះ​កូន​អាច​បណ្ដាល​ឲ្យ​ម៉ាក់ៗ​ជួយ​បញ្ហា​កន្ត្រាក់​ស្បូន​ក្រោយ​សម្រាល ប៉ុន្តែ​បញ្ហា​នេះ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល ២-៣​ថ្ងៃ​ក្រោយ​សម្រាល។

៤. រមាស់​ថ្នេរ​វះ​កាត់​

ប្រសិន​បើ​ម៉ាក់ៗ​វះ​កាត់​សម្រាល​កូន ហើយ​ស្លាក​ស្នាម​ថ្នេរ​វះ​ចាប់​ផ្ដើម​រមាស់ ត្រូវ​ដឹង​ថា​វា​ជា​រឿង​ធម្មតា ហើយ​ការ​រមាស់​នឹង​ថយ​ចុះ​នៅ​ពេល​ដែល​ស្នាម​នោះ​នៅ​តែ​បន្ត​ជា​សះ​ស្បើយ។ ហេតុ​ផល​ផ្សេង​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​មុខ​ថ្នេរ​រមាស់​អាច​បណ្ដាល​មក​ពី​ស្បែក​ស្ងួត ឬ​ការ​ឆ្លង​មេរោគ។

៥. ឈាម​នៅ​ទ្វារមាស

ការ​ហូរ​ឈាម​តាម​ទ្វារមាស​ក្រោយ​សម្រាល​ គឺ​ជា​រឿង​ធម្មតា ហើយ​ជា​ទូទៅ​អាការៈនេះ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល ១០​ថ្ងៃ​ក្រោយ​សម្រាល។ នៅ​សប្ដាហ៍​ទី​៦ បន្ទាប់​ពី​សម្រាល​កូន​រួច ការ​ហូរ​ឈាម​នឹង​ឈប់​ទាំង​ស្រុង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​គ្នា​យើង​មាន​ការ​ហូរ​ឈាម​ខ្លាំង​បន្ទាប់​ពី​ក្រោយ​សម្រាល​លើស​ពី ១០​ថ្ងៃ នោះ​គួរ​ទៅ​ពិគ្រោះ និង​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​កាន់​តែ​លឿន​កាន់​តែ​ល្អ។

៦. ចុក​កំភួន​ជើង

ការ​ឈឺ​ចាប់​កំភួន​ជើង​ក៏​ជា​ការ​ឈឺ​ចាប់​ក្រោយ​សម្រាល​មួយដែល​​ម៉ាក់​ៗ​ភាគ​ច្រើន​ជួប​ប្រទះ។ ប្រសិន​បើ​ស្ត្រី​មាន​អារម្មណ៍​ឈឺ​ចាប់​នៅ​ជើង និង​សង្កេត​ឃើញ​ថា​មាន​ការ​ហើម នោះ​អាច​ជា​សញ្ញា​នៃ​ការ​កក​ឈាម ឬ​ស្ទះ​សរសៃ​ឈាម​វ៉ែន​ជ្រៅ។

៧. ទល់លាមក

ការ​ទល់​លាមក​ចំពោះ​ម៉ាក់ៗ​ក្រោយ​សម្រាល​កើត​ឡើង​ដោយ​សារ​តែ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដែល​ម៉ាក់ៗ​ប្រើ​អំឡុង​ពេល​សម្រាល។ លើស​ពី​នេះ ក៏​អាច​មក​ពី​កត្តា​ផ្សេងៗ​ដូច​ជា​របប​អាហារ​មិន​ល្អ និង​មិន​បាន​ធ្វើ​សកម្មភាព​រាងកាយ​គ្រប់​គ្រាន់​ជាដើម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]