ភ្នំពេញ៖ ជាការពិតណាស់ ក្រោយបាត់មុខពីសិល្បៈអស់ជាច្រើនឆ្នាំ និងធ្វើឲ្យហ្វេនៗដែលជាអ្នកនិយមគាំទ្ររូបនាង មានការនឹករលឹកជាខ្លាំង និងតែងទន្ទឹងរង់ចាំវត្តមានរបស់នាងសារជាថ្មី ពេលនេះតារាចម្រៀងស្រីតូចច្រលឹងរូបនេះ ក៏បានសាងភាពភ្ញាក់ផ្អើល ដោយវិលត្រលប់មកបម្រើអារម្មណ៍អ្នកគាំទ្រសារជាថ្មី។

យ៉ាងណាមិញ  ក្រោយពីបានលឺដំណឹងត្រលប់ចូលសិល្បៈវិញ របស់ វ៉ាន់ នីឡា គេសង្គេតឃើញថាមានសន្ទុះនៃការគាំទ្ររូបនាងមិនតិចនោះទេ មិនតែប៉ុណ្ណោះ រូបនាងក៏បានត្រៀមរួចជាស្រេច ដើម្បីនាំយកអ្វីដែលថ្មី ក៏ដូចជាបទចម្រៀងថ្មីៗជាច្រើន ជាកាដូសម្រាប់ហ្វេនៗដែលតែងតែទន្ទឹងរង់ចាំវត្តមាននាងផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើទោះបីជាត្រលប់មកវិញពិតមែន តែសភាពផ្លូវចិត្ត វ៉ាន់ នីឡា មិនធានាថាល្អប្រសើរទាំងស្រុងនោះទេ ដោយនាងបានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយថា សុំស្នើរឲ្យអ្នករាល់គ្នាកុំរំលឹករឿងអាស្រូវអតីតកាល ដែលជាហេតុធ្វើឲ្យប៉ះពាល់់ផ្លូវអារម្មណ៍នាងធ្ងន់ធ្ងរ បើទោះបីជារឿងកន្លងហួសទៅច្រើនឆ្នាំហើយក្តី ក៏វានៅតែជាចំណុចរសើបរបស់នាងដដែល៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វីដេអូ សម្ផាសន៍​វ៉ាន់ នីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា