បរទេស៖ ថ្មីៗនេះ តារារ៉េប លោក Kanye West បានទាញយកចំណាប់អារម្មណ៍ពីមហាជនជាច្រើន បន្ទាប់ពី បានចំណាយប្រាក់ជិតកន្លះលានដុល្លារ ដើម្បីកាន់កាប់អចលនទ្រព្យមួយកន្លែង ដែលត្រូវបានគេដឹងថា នៅក្បែរផ្ទះអតីតភរិយា Kim Kardashian ក្នុងរដ្ឋកាលីហ្វ័រញ៉ា។

នៅក្នុងនោះដែរ ផ្ទះថ្មីរបស់ លោក Kanye West គឺមានទំហំដីប្រមាណ ៤០០០​ ម៉ែតការ៉េ  ដែលមានសួនច្បារធំទូលាយ អាងហែលទឹក ទីកន្លែងដើម្បីបង្កាត់ពូជសេះ ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ចំណែកឯទិដ្ឋភាពខាងក្នុងផ្ទះវិញ ក៏មានការរៀបចំយ៉ាងស្រស់ស្អាត តាមបែបសាមញ្ញ និងមានបន្ទប់គេង ៥ បន្ទប់ទឹក ៤ ។ ជាពិសេស បើទោះបីជា ផ្ទះមួយនេះ ហាក់នៅឆ្ងាយពីភាពទំនើប និងប្រណីតស៊ីវីល័យក្ដី តែតារារ៉េបរូបនេះ ត្រូវ​បាន​គេ​និយាយ​ថា​ រូបលោក កំពុង​ចំណាយ​លុយ ​ដើម្បី​រចនា ផ្ទះ​នេះឡើងវីញ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តារារ៉េប លោក Kanye West ពិតជា​សប្បាយ​ចិត្ត​យ៉ាងខ្លាំង ​ដែល​បាន​រក​ផ្ទះ​មួយ នៅ​ក្បែរ​គ្រួសារ​ និង​កូនៗ​របស់ខ្លួន ដោយធ្លាប់បាន​ចែករំលែក​ កាល​ពី​ខែ​មុន​ថា រូបលោក ​ចង់​ចំណាយ​ពេលឲ្យបាន​ច្រើន​បំផុត ​ជាមួយនឹង​កូនៗ ក៏ដូចជាសង្ឃឹមថា ពេលណាមួយពួកគេនឹងបានមកនៅជួបជុំគ្នា៕  

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Kanye West
 Kanye West
 Kanye West និង Kim Kardashian
ទិដ្ឋភាពក្នុងផ្ទះរបស់ Kanye West
ទិដ្ឋភាពក្នុងផ្ទះរបស់ Kanye West
ទិដ្ឋភាពក្នុងផ្ទះរបស់ Kanye West
ទិដ្ឋភាពក្នុងផ្ទះរបស់ Kanye West
ទិដ្ឋភាពក្នុងផ្ទះរបស់ Kanye West

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]