រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ និងអ្នកពាក់ព័ន្ធទាំងអស់ មិនត្រូវអនុញ្ញាតឱ្យអ្នកជាប់ទោស ប្រើប្រាស់ទូរស័ព្ទឡើយ ព្រោះអាចកើតមានឡើងបញ្ហាជាយថាហេតុ និងណែនាំបន្ថែមទៀតដល់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវផ្ដាច់ទំនាក់ទំនងរវាង អ្នកជាប់ពន្ធនាគារ និងអ្នកនៅខាងក្រៅ។
ការថ្លែងបែបនេះរបស់សម្តេច ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានោះ សម្ដេចក្រឡាហោម ក៏បានរំលឹកថា តាមបទពិសោធន៍នាពេលកន្លងមក នៅតាមពន្ធនាគារមួយចំនួនពិបាកគ្រប់គ្រង តាមរយៈ ដូចជា ៖ យកបាយម្ហូប ផ្លែឈើ និងរបស់ផ្សេងៗទៀត ហើយលួចដាក់ទូរស័ព្ទក្នុងរបស់ទាំងនោះ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា៖
សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្ថែមទៀតថា អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវត្រួតពិនិត្យឡើងវិញមិនអនុញ្ញាតឱ្យ ប្រើប្រាស់ទូរស័ព្ទក្នុងពន្ធនាគារឡើយ ប៉ុន្ដែឱ្យពួកគាត់ប្រើបាន តែត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងថតសំឡេង ដើម្បីធានាសុវត្ថិភាពនាពេលក្រោយ។ មិនតែប៉ុណ្ណោះសម្ដេចក្រឡាហោម បានណែនាំមន្រ្តីពន្ធនាគារ ត្រូវរៀបចំយ៉ាងណាធ្វើទៅតាមច្បាប់ ព្រោះមានក្រុមគ្រួសារបស់អ្នកជាប់ពន្ធនាគារ មកសួរសុខទុក្ខ ដូច្នេះ ត្រូវតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។
លើសពីនេះទៀត សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បញ្ជាក់ទៀតថា៖
ប្រភព៖ ក្រសួងមហាផ្ទៃ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]