ស៊ីដនី៖ ប្រទេសអូស្ត្រាលីនៅថ្ងៃចន្ទ (ទី២៧ ខែធ្នូ) បានរាយការណ៍ពីការករណីស្លាប់ដំបូងរបស់ខ្លួនពីវិរុស Omicron ថ្មីនៃកូវីដ ចំពេលមានការកើនឡើងនៃការឆ្លងមេរោគប្រចាំថ្ងៃ តែទោះជាយ៉ាងណាក៏ដោយ មិនមាន ការដាក់កំហិតថ្មីនោះទេ ព្រោះតែអត្រាចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅតែមានកម្រិតទាប។

ជាក់ស្តែង ការស្លាប់ដែលជាបុរសអាយុ ៨០ ឆ្នាំ បានធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង ដែលមានផ្នែកខានវិស័យខ្លះបានកំពុងតែបើកដំណើរការឡើងវិញបន្ទាប់ ពីការបិទជិតពីរឆ្នាំ​ ចាប់តាំង ការចាប់ផ្តើមដោយសារតែការផ្ទុះជំងឺរាតត្បាតនេះមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ អាជ្ញាធរមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការស្លាប់របស់នៃករណីថ្មីរបស់មេរោគប្រភេទ Omicron គ្រាន់តែលើកនិយាយឡើងថា បុរសនោះបានឆ្លងមេរោគនៅឯកន្លែងថែទាំមនុស្សចាស់ ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យទីក្រុងស៊ីដនី៕

ប្រភព៖ channelnewsasia

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]