កូរ៉េខាងត្បូង៖ ជាការពិត រឿងភាគកូរ៉េ «SnowDrop» ត្បិតតែមានភាពចម្រូងចម្រាសបន្តិចមែន ប៉ុន្តែរឿងមួយនេះពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់ហ្វេនៗស្ទើរតែគ្រប់ប្រទេស ដោយសារមានការចូលសម្ដែងពីតារាសម្ដែងកំលោះសង្ហាលោក Jung Hae-in និងតារាចម្រៀងស្រី Kim Jisoo សមាជិកក្រុម BLACKPINK ផងដែរ។
ទន្ទឹមនឹងនេះ សាច់រឿងទាំងមូលពិតជាថតបានយ៉ាងល្អ ទាំងតួសម្ដែងនីមួយៗក៏សម្ដែងបានស័ក្ខសម ទើបធ្វើឲ្យគ្រប់គ្នាមើលទៅជក់ចិត្តដិតអារម្មណ៍បែបបនេះ។
ពិសេស បើងាកមកចាប់អារម្មណ៍ឈុតឆាកក្រៅឆាកខ្លះៗដែលខាងទូរទស្សន៍ JTBC ទើបតែបានបញ្ចេញលើបណ្ដាញសង្គមកាលពីថ្មីៗនេះវិញ យើងឃើញថា ឈុតមួយដែលតួស្រី Young-ro (Jisoo) បានសម្ដែងដែលត្រូវឈរលើគែមអគារដ៏ខ្ពស់ពីរនាក់តួប្រុសនោះ Jisoo នាងពិតជាមានអារម្មណ៍ថាពិបាកខ្លាំង ដោយត្រូវថតខុសជាច្រើនដង និងភ័យញ័រពេញទាំងខ្លួន បើទោះបីជាមានការរៀបចំការពារសុវត្ថិភាពពីក្រុមបច្ចេកទេសថតយ៉ាងណាក៏ដោយ។ ព្រោះនាងធ្លាប់បាននិយាយថា នាងជាមនុស្សដែលខ្លាចទីខ្ពស់ ដូច្នេះនៅពេលមកថតឈុតមួយនេះ នាងថតទាំងអារម្មណ៍ភ័យ និងដាក់អារម្មណ៍បានល្អពិតៗដូចមិនមែនសម្ដែងនោះឡើយ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]