ថៃ៖ នៅតែមាន ការ​លើក​ទឹក​ចិត្ត​ពី ​អ្នក​គាំទ្រ​ជាច្រើន ដែលមានចំពោះ អតីតតារាស្រី Ning Kulsatree ចាប់តាំងពី ទទួលបានដំណឹងថា រូបនាងកំពុងមានជំងឺ និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ អស់រយៈពេលយ៉ាងយូរ ។

ដោយឡែក ថ្មីៗនេះ បន្ទាប់ពីបានធូរស្បើយជាងមុន អតីតតារាស្រីរូបនេះ ក៏បានចេញមកបង្ហាញពីវីដេអូដ៏ក្ដុកក្ដួលមួយ រហូតដល់​ស្រក់​ទឹក​ភ្នែក ដែលបានលើកឡើង ពីទុក្ខលំបាក ទៅកាន់អ្នកគាំទ្រ។ នៅក្នុងនោះដែរ Ning Kulsatree បានបង្ហាញពី អារម្មណ៍​សោកស្ដាយ ទៅលើអាជីព ​ជា​អ្នក​បម្រើ​លើយន្តហោះដែល​នាង​ស្រឡាញ់​ខ្លាំងបំផុត ព្រោះវាមិនងាយស្រួលក្នុងការធ្វើការងារនេះឡើយ ហើយមូលហេតុ ដែល​ធ្វើ​ឲ្យនាង សម្រេច​ចិត្ត​លាឈប់នោះ គឺដោយសារ​តែ​ ខ្លួនមានជំងឺធ្ងន់ធ្ងរ ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ Ning Kulstree ក៏បានឆ្លៀតឱកាស សុំទោសដល់អ្នកគាំទ្រ និងមហាជនជាច្រើន ដែលបានតាមដានព័ត៌មានរបស់ខ្លួន ទាក់ទងនឹងការ ដែលនាងមានចេតនា ចង់វិលចូលប្រឡូកក្នុងវិស័យសិល្បៈម្តងទៀត បើទោះជាកាលពីមុន នាងធ្លាប់បាននិយាយរួចមកហើយថា នឹងមិនចូលប្រឡូកក្នុងវិស័យមួយនេះ ម្តងទៀតទេ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Ning Kulsatree កាលពីមុន
Ning Kulsatree កាលពីមុន
Ning Kulsatree កាលពីមុន
Ning Kulsatree កាលពីមុន
Ning Kulsatree
Ning Kulsatree
Ning Kulsatree
Ning Kulsatree

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]