ភ្នំពេញ៖ ក្រុមហ៊ុន ភូមិ ឌីជីថល បានប្រារព្ធពិធីប្រកាសដាក់អោយប្រើប្រាស់សាកល្បង នូវកម្មវិធី App Phum Aircon នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន ជីហ្គៀ គ្រុប។
APP Phum Aircon ជាកម្មវិធីក្នុងទូរស័ព្ទដៃដែលផ្តល់សេវាកម្មថែរទាំម៉ាស៊ីនត្រជាក់ដំបូងគេបង្អស់នៅកម្ពុជា។ តើកម្មវិធីនេះមានអ្វីពិសេស ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សApp Phum Aircon គឺជាទម្រងបែបឌីជីថលដំបូងគេបង្អស់នៅកម្ពុជា ក្នុងការផ្តល់សេវាកម្មផ្គូរផ្គងរវាងជាងជួលជុលម៉ាស៊ីនត្រជាក់ និង អ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដោយផ្តោតលើគោលការណ៍ចំនួនបីសំខាន់ៗ គឺ៖
- ភាពម៉ត់ចត់លើការផ្ទៀងផ្ទាត់គុណភាព និងប្រសិទ្ធភាពសំរាប់ជាងជួសជុល
- តម្លាភាព និងសុវត្ថិភាពក្នុងការទូទាត់ប្រាក់
- ផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់
លោក ហ៊ ហាប់ អគ្គនាយករងរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប បានមានប្រសាសន៌ថា សម័យឌីជីថលនេះ មិនចេះប្រើកម្មវិធីសង្គម Social Media ដូចមិនទាន់សម័យ។ លោកបានលើឡើងថា ប្រជាជនប្រមាណ 90% ប្រើប្រាស់ Smart Phone ពួកគាត់ចេះកម្ម៉ង់អាហារ ហៅ Taxi និងចេះប្រើប្រាស់កម្មវិធីវេលុយយ៉ាងស្ទាត់។ លោកបានបន្ថែមទៀតផងដែrថា បច្ចុប្បន្នមនុស្សម្នាក់ៗប្រើប្រាស់ម៉ាស៊ីនត្រជាក់ជាប្រចាំសឹងតែ 24 ម៉ោងក្នុងមួយថ្ងៃ ដូច្នេះហើយទាមទារអោយយើងមានការថែរទាំលើម៉ាស៊ីនត្រជាក់ជាប្រចាំ ។
ដោយយល់ឃើញពីតំលៃពិត និងតម្រូវការជាក់ស្តែង ថ្ងៃនេះក្រុមហ៊ុន ភូមិ ឌីជីថល បានប្រកាសដាក់អោយដំណើរការសាកល្បង នៅ App Phum Aircon ដែលមានអត្ថប្រយោជន៌ដល់អ្នកប្រើប្រាស់ គឺផ្តល់ភាពងាយស្រួល និង កក់ក្តៅសម្រាប់អតិថិជនក្នុងការស្វែងរកអ្នកបច្ចេកទេស ដែលមានទំនួលខុសត្រូវខ្ពស់ គុណភាពល្អ សេវាកម្មល្អ ច្បាសលាស់ និង ទុកចិត្ត ។ ក្រុមហ៊ុន ភូមិ ឌីជីថល ក៏បានចូលរួមចំណែកចងក្រងក្រុមបច្ចេកទេស និង ពង្រឹងចំណេះ ជំនាញ ការផ្តស់សេវាកម្មល្អជូនអតិថិជនប្រកបដោយវិជ្ជាជីវៈ ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកអគ្គនាយក ក្រុមហ៊ុន ភូមិ ឌីជីថល បានមានប្រសាសន៌ថា ក្រុមហ៊ុននេះត្រូវបានផ្ដួចផ្តើមឡើងក្នុងគោលបំណងបង្កើត ផលិតផល ឫសេវាកម្ម ដែលអាចសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ជួយដោះស្រាយបញ្ហាក្នុងសង្គម ក៏ដូចជារួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងជម្រុញសេវាកម្ម តាមបែប Digital ដែលមានការឆ្នៃប្រឌិតខ្ពស់។ ដោយជាងម៉ាស៊ីនត្រជាក់មួយចំនួនធំ នៅធ្វើអាជីវកម្មតាមបែបលក្ខណៈគ្រួសារនៅមានចន្លោះខ្វះខាតមិនអាចជួសជុលម៉ាស៊ីនត្រជាក់ទំនើបៗ បានមិនមានបទដ្ឋានគុណភាព និង សុវិត្ថភាពការងារ ដែលពិបាកក្នុងការឈានជើងចូលក្នុងទីផ្សារការងារនៅក្នុងបុរី អាផាតមិន និងអគារពាណិជ្ចកម្មផ្សេងៗមួយចំនួន ។
ក្នុងការប្រកាសបើកដំណើរការសាកល្បងកម្មវិធី (Phum Aircon App) បានភា្ជប់មកជាមួយនឹង ការផ្តល់ជូនជាពិសេសដោយមិនគិតកម្រៃជើងសារ ពីក្រុមជាងដែលជាដៃគូររបស់ក្រុមហ៊ុន រហូតដល់បំណាច់ខែមិនា ២០២២ ព្រមទាំងទទួលបានការចូលរួមសិក្ខាសាលា ស្តីអំពីរបៀបប្រើប្រាស់ Phum Aircon App សិក្សាលក្ខខណ្ខតិកៈផ្សេងៗ ក្នុងការទទួលចុះឈ្មោះ ការចុះកិច្ចព្រមព្រៀងដើម្បីទទួលបានសិទ្ធធ្វើជាដៃគូរសហការ លើកម្មវិធី Phum Aircon App ព្រមទាំងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមពីក្រុមអ្នកជំនាញទាំងបច្ចេកវិទ្យា និង បច្ចេកទេស ក្នុងការអភិវឌ្ឃន៌ចំណេះដឹង ផលិតផល ឬសេវាកម្មបន្ថែមទៀតផង៕
រាល់ពត៌មានបន្ថែមសូមទំនាក់ទំនង 023 527 2727
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]