វៀតណាម៖ យុវជនវៀតណាម ចំនួនបួននាក់នៅទីក្រុងហូជីមិញ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃច័ន្ទ បន្ទាប់ពីពួកគេបានលួចឆ្កែជាង ១,២០០ក្បាល ក្នុងរយៈពេលពីរខែកន្លងមកនេះ។

យុវជនទាំងបួនរូបនេះ មានឈ្មោះដូចជា៖ Le Anh Hao, Nguyen Thanh Loc, Nguyen Tan Duy និង Nguyen Trong Nhan អាយុ ១៧-១៨ ឆ្នាំ ត្រូវបានប៉ូលីសទីក្រុងហូជីមិញ ចាប់ខ្លួន ហើយនឹងត្រូវកាត់ទោសពីបទល្មើសលួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី ០៣ ខែធ្នូ ដោយបំពាក់ដោយថ្នាំបាញ់ម្រេច និងឆក់ ក្រុមនេះ បាននាំគ្នាលួចយកឆ្កែ តាមបណ្តោយផ្លូវ Vo Thi Phai ក្នុងសង្កាត់ ១២ ជាកន្លែងដែលពួកគេបានសណ្តំ និងលួចឆ្កែមួយក្បាលនៅ ចំពោះមុខម្ចាស់តែម្តង។ ឧបទ្ទវហេតុ​នេះ​ ត្រូវ​បាន​ចាប់​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព​ ​ប្រើ​ពេល​តែ​ ៣០ វិនាទី​ប៉ុណ្ណោះ​។

ក្រោយ​ការ​ចាប់​ខ្លួន​ដោយ​ប៉ូលិស អ្នក​ទាំង​បួន​បាន​សារភាព​ថា​ខ្លួន​ ពិតជាបាន​លួច​ឆ្កែ​ ប្រហែល ១០ ក្បាល​ក្នុង​ថ្ងៃ​ដដែល​នោះ។យោងតាមមន្ត្រីនគរបាលម្នាក់បានបញ្ជាក់ថា ក្រុមយុវជនខាងលើ បានលួចឆ្កែ បានជាង ១,២០០ ក្បាលក្នុងរយៈពេល ២ ខែកន្លងមកនេះ។ ជាធម្មតា ក្រុមនេះនឹងដំណើរការដើរលួចឆ្កែ ចន្លោះពីម៉ោង ៤ ព្រឹកដល់ម៉ោង ៧ ព្រឹក ដោយលក់ឆ្កែដែលគេលួចទៅកន្លែងទិញ និងពិឃាតឆ្កែ ក្នុងសង្កាត់១២ ហូជីមិញ ប្រទេសវៀតណាម។ គិតមកទល់នេះ សមត្ថកិច្ចវៀតណាម នៅតែកំពុងធ្វើការស៊ើបអង្កេតបន្ត។

គួរបញ្ជាក់ផងដែរថា វៀតណាមបរិភោគឆ្កែ ​ប្រមាណ​ប្រាំ​លាន​ក្បាល​ក្នុង​មួយ​ឆ្នាំ ​ដែល​ជា​លេខ​ពីរ​ បន្ទាប់​ពី​ចិន ដែលបរិភោគ ២០​លាន​ក្បាល៕

យុវជន៤ រូប ខាងលើ ក្រោយត្រូវប៉ូលីសវៀតណាមឃាត់ខ្លួន
រូបតំណាង

ប្រភព៖  VN Express

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]