សេអ៊ូល៖ កាលពីថ្មីៗ នេះ អ្នកនិយមលេងអ៉ីនធឺណែតកំពុងលើកប្រធានបទ អំពីតារាចម្រៀង Wendy សមាជិកក្រុម Red Velvet ពីភាពសមគ្នាខ្លាំង នៅពេលដេលតារាស្រីរូបនេះ បានឈរជិត ជាមួយនឹងតារាប្រុស ដោយសារតែកម្ពស់ខុសគ្នាខ្លាំង។

ជាក់ស្តែង រូបភាពជាច្រើនសន្លឹក របស់ Wendy ដែលបានគេថតជាប់ជាមួយនឹងតារាប្រុសដទៃ បានបង្ហោះនៅលើសហគមន៍អនឡាញបានចង្អុលបង្ហាញថា​រូបនាង មើលទៅពិតជាសមគ្នាណាស់ ជាមួយនឹងតារាប្រុសណាក៏ដោយ ដោយសារតែភាពខុសគ្នានៃកម្ពស់របស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៀតសោត ដោយសារតែ Wendy ពិតជាតូចហើយ ល្អិតមែន ប៉ុន្តែបើក្រឡេកមើល ប្លង់នីមួយៗដែលគេបានចែកចាយនៃរូបភាពរបស់នាង ឈរជិតតារាប្រុសផ្សេងទៀត គឺខុសគ្នាខ្លាំង ហេតុដូច្នេះ បានធ្វើឲ្យអ្នកគាំទ្រ មិនអាចហាមឈប់ការកោតសរសើរ នៃរូបរាងរបស់នាង ដែលមើលទៅពិតជាឃ្យូត និងគួរឲ្យស្រលាញ់ នៃកម្ពស់ទាបរបស់នាងបែបនេះ តែបែរជាឈរជិតគេ បែរជាសម ដូចតួប្រុស តួស្រីក្នុងរឿងទៅវិញ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]