រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលីជើងទី២ ចំនួនជាង ១.៥លានដូសទៀត នឹងដឹកមកដល់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
រដ្ឋាភិបាល និងប្រជាពលរដ្ឋអូស្ត្រាលី បានសម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាជាង ២.៣៥លានដូស ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការមកដល់នៃវ៉ាក់សាំងជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីជើងទី១នោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
បើតាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា វ៉ាក់សាំងដែលដឹកមកដល់កម្ពុជានៅយប់នេះមានចំនួន ១,៥៦៧,៥៣០ដូស។
សូមរំលឹកផងដែរ កាលពីថ្ងៃទី២៦ ខែធ្នូ កន្លងទៅ អូស្ត្រាលី បានផ្តល់ជំនួយជាវ៉ាក់សាំងជូនដល់ប្រទេសកម្ពុជា ចំនួន ៧៨៣,០០០ ដូស រួចមកហើយ ដោយមានវត្តមានការអញ្ជើញទៅទទួលដោយផ្ទាល់ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក Andreas Zurbrugg ភារធារីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា៕
ប្រភព៖ FN
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]