តារាកម្សាន្ត៖ កាលពីយប់ថ្ងៃអង្គារ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ រថយន្តស៊េរីទំនើបMclaren ពាក់ស្លាកលេខ កម្ពុជា AHGI 9899 តម្លៃជាង ៣០ម៉ឺនដុល្លារ បើកបរដោយ អ្នកនាងអាជី ដែលប្រិយមិត្ត ពុកម៉ែ បងប្អូនជាអ្នកលេងបណ្តាញសង្គមបានស្គាល់ថាជាអ្នកលក់ឡេដ៏ល្បីឈ្មោះនោះ បានបុកប៉ះជាមួយរថយន្តFord នៅលើផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខបុរីអ័រគីដេ រហូតបង្កជាការភ្ញាក់ផ្អើលជាខ្លាំង ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅក្បែរតំបន់នោះ។

យ៉ាងណាមិញ ក្រោយដោះស្រាយគ្នាមិនត្រូវ សមត្ថកិច្ចជំនាញបានចាត់ចែងវាស់វែង និងដោះស្រាយទៅតាមនីតិវិធីច្បាប់ជាបន្តទៀត។ សូមរំលឹកផងដែលថា មុនពេលកើតហេតុការណ៍នេះ អ្នកនាងអាជី ក៏បានជួបទុក្ខធំជាខ្លាំង ក្រោយអ្នកលក់ឡេដ៏ល្បីរូបនេះ បានបាត់បង់កូនក្នុងផ្ទៃនេះបើយោងតាមប្រភពគេហទំព័រហ្វេសប៊ុករបស់អាជី៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អាជី
អាជី
អាជី
អាជី
អាជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]