ចិន៖ នៅយប់ថ្ងៃទី ២៨ ខែធ្នូ កម្មវិធី iFeng Fashion Awards ត្រូវបានរៀបចំឡើងនៅទីក្រុងសៀងហៃ ដោយប្រមូលផ្តុំតារាល្បីៗជាច្រើន នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន ហើយនៅក្នុងនោះដែរ វត្តមាន តារាស្រីដ៏ល្បី Michelle Chen ក៏ជាចំណុចដ៏លេចធ្លោមួយ ដែលត្រូវបានទស្សនិកជនជាច្រើន ធ្វើការតាមដាន។
ជាមួយនឹងការបង្ហាញខ្លួន នៅក្នុងកម្មវិធីមួយនេះ តារាស្រី Michelle Chen ហាក់កំពុងតែទាញយកចិត្តអ្នកតាមដានយ៉ាងខ្លាំង ជាមួយនឹងសម្រស់ ព្រមទាំងការតុបតែងខ្លួន ក្នុងរ៉ូបពណ៌លឿងដ៏ប្រណីត បញ្ចេញរូបរាងដ៏ស្រស់ស្អាត ដែលអស់រយៈពេលយ៉ាងយូរ ទើបរូបនាងបានចូលរួមក្នុងកម្មវិធីដ៏ល្បី បែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើទោះបីជា កាលពីពេលកន្លងមក តារាស្រីរូបនេះ តែងតែរងការរិះគន់ពីសំណាក់មហាជន ថាឡើងទម្ងន់ក៏ពិតមែន តែការបង្ហាញខ្លួនលើកនេះ ពិតជាធ្វើឲ្យគ្រប់គ្នាភ្លឺភ្នែក និងកាន់តែពេញចិត្តទៅលើរូបសម្រស់របស់នាង៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]