វៀតណាម៖ ជារឿងដ៏សែនភ្ញាក់ផ្អើល និងផ្ទុះពេញបណ្តាញសង្គមហ្វេសប៊ុក ដោយកាលពីថ្ងៃទី ២៨ ខែធ្នូកន្លងទៅនេះ សមាគមការពារសិទ្ធិកុមារទីក្រុងហូជីមិញបាននិយាយថា ខ្លួនបានទទួលសំណើសុំជំនួយផ្នែកច្បាប់ពីម្តាយក្មេងស្រីរងគ្រោះ ក្រោយកូនស្រីបណ្តូរចិត្តដ៏ស្រស់ស្អាតរបស់ខ្លួន ត្រូវបានរងការបំពានរហូតដល់ស្លាប់។
លោក Nguyen Quang Vinh (ប្អូនប្រុសរបស់ម្តាយក្មេងស្រីរងគ្រោះ) បាននិយាយថា ពេលកើតហេតុ ប៉ូលីសបានទូរស័ព្ទទៅបងស្រីរបស់ខ្ញុំ ដើម្បីប្រាប់ខ្ញុំថាមានរឿងចង់ប្រាប់គាត់ ភ្លាមៗនោះបងស្រីខ្ញុំសង្ស័យមានរឿងអីខុស ក៏សួរម្តងទៀត ហើយទទួលបានដំណឹងថា កូនស្រីរបស់គាត់ត្រូវបានគេធ្វើបាបរហូតដល់ស្លាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជំហានដំបូងក្រោយធ្វើការត្រួតពិនិត្យ ប៉ូលីសជំនាញបានសន្និដ្ឋានថា ក្មេងស្រីរងគ្រោះបានស្លាប់ដោយសារការថប់ដង្ហើម អមដោយស្នាមជាំជាច្រើនកន្លែង ខណ:ដែលប្រតិបត្តិការរវែកមុខរកឃាតករ កំពុងបើកការសេុីបអង្កេត។
សូមបញ្ជាក់ផងដែលថា ក្រោយកើតរឿងហេតុដ៏សែនតក់ស្លុតនេះ មហាជននិងប្រជាពលរដ្ឋវៀតណាមដែលជាអ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានបង្ហោះសារដោយបានចូលរួមរំលែកទុក្ខ និងស្នើសុំឲ្យមានការជួយរកយុត្តិធម៌ឲ្យបានឆាប់រហ័សសម្រាប់ក្មេងស្រីរងគ្រោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]